ព័ត៌មានអន្ដរជាតិ
ស្រ្តីចាស់ជាងគេនៅ វៀតណាមអាយុ ១១៩ ឆ្នាំ ប្រាប់អាថ៌កំបាំងងាយបំផុតនាំឲ្យរស់បានយូរ
លោកយាយ Trinh Thi Khong ស្ត្រីចំណាស់មកពីខេត្ត Dong Nai គាត់បានក្លាយជាមនុស្សចាស់ជាងគេនៅប្រទេសវៀតណាមក្នុងអាយុ១១៩ ឆ្នាំ ហើយថែមទាំងចាស់ជាងស្ត្រីជនជាតិបារាំងអាយុ ១១៧ ឆ្នាំ គឺ Maria Branyas Morera ដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាស្ត្រីដែលមានវ័យចំណាស់ជាងគេថែមទៀតផង។

លោកយាយនៅមានសុខភាពល្អនៅឡើយ ហើយអាចញ៉ាំបានធម្មតា រស់នៅយ៉ាងមានសុភមង្គល ទោះបីជាគាត់មានអាយុ ១១៩ ឆ្នាំក៏ដោយ។ គាត់បានលាតត្រដាងអាថ៌កំបាំងសាមញ្ញនៃការរស់នៅប្រកបដោយសុភមង្គល ជាធម្មតាគាត់តែងតែចំណាយពេលជារៀងរាល់ថ្ងៃជាមួយគ្រួសារ។ ជាពិសេសលោកយាយតែងតែបណ្ដុះទម្លាប់ខ្លួនឯងអានសៀវភៅដែលចូលចិត្តទាក់ទិននឹងការស្រាវជ្រាវពីកន្លែងជាច្រើន សុទិដ្ឋិនិយមនិងសុភមង្គល ជួយមនុស្សឲ្យរស់នៅបានយូរ។
លើសពីនេះទៀត ការសិក្សាមួយពីសាកលវិទ្យាល័យបូស្តុនបានរកឃើញថា អ្នកសុទិដ្ឋិនិយមមានការកើនឡើងនៃអាយុសង្ឃឹមរស់ពី ១១ភាគរយ ទៅ១៥ភាគរយ បើធៀបទៅនឹងអ្នកទុទិដ្ឋិនិយម។
ដោយឡែក ការសិក្សាមួយដោយវិទ្យាស្ថាន Berghofer សម្រាប់ការស្រាវជ្រាវវេជ្ជសាស្រ្តបានរកឃើញថា អ្នកសុទិដ្ឋិនិយមមានទំនោររស់នៅបានយូរជាងអ្នកទុទិដ្ឋិនិយម។ នោះគឺដោយសារតែ អ្នកសុទិដ្ឋិនិយមជួបប្រទះភាពតានតឹងតិច ប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើង ព្យាយាមស្វែងរកសកម្មភាពដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែរីករាយ។ មិនថាជាការហាត់ប្រាណទេ. ជក់បារីតិច, ផឹកស្រាតិច, ហើយជ្រើសរើសទទួលទានអាហារដែលសមស្រប និងល្អសម្រាប់រាងកាយ។
ទោះបីជាយ៉ាងណា មនុស្សគ្រប់គ្នានៅតែអាចអនុវត្តគន្លឹះងាយៗសម្រាប់ការរស់នៅប្រកបដោយសុទិដ្ឋិនិយម និងសុភមង្គលបានដូចលោកយាយ Trinh Thi Khong ដូចខាងក្រោមនេះ៖
លំហាត់ប្រាណ៖ ជួយឲ្យរាងកាយ និងចិត្តបានសម្រាក កាត់បន្ថយភាពតានតឹង។
បន្ថយការគិតរបស់អ្នក៖ គិតយឺតៗ ដើម្បីជួយឲ្យចិត្តស្ងប់។
គិតរឿងល្អៗ៖ គិតអំពីជោគជ័យអតីតកាលរបស់អ្នក។ វានឹងជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល។
យ៉ាងណាមិញ លោកអ្នកក៏អាចធ្វើការសាកល្បងអនុវត្តគន្លឹះងាយៗទាំងនេះក្នុងជីវិតប្រចាំថ្ងៃក។ នោះអ្នកអាចរកឃើញអាថ៌កំបាំងនៃជីវិតដ៏យូរអង្វែង និងសប្បាយរីករាយដូចលោកយាយ Trinh Thi Khong អាយុ ១៩៩ ឆ្នាំមកពីប្រទេសវៀតណាមជាក់ជាមិនខានឡើយ។
គួរបញ្ចាក់ដែរថា ឆ្នាំកំណើតរបស់លោកយាយ Trinh Thi Khong ត្រូវបានកត់ត្រាក្នុងកំណត់ត្រាផ្លូវការ និងទទួលស្គាល់តាមរយៈសារអបអរសាទរទាំងពីប្រធានាធិបតី និងអាជ្ញាធរមូលដ្ឋានគឺឆ្នាំ ១៩០៥។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំង គាត់មានត្រកូលគ្រួសារធំមួយដែលមានកូនចៅរហូតដល់ទៅ ១៥០ នាក់ ដែលមានកូន ចៅ និងចៅទួត ហើយកូនស្រីគឺជាអ្នកមើលថែចម្បង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកយាយវៀតណាមអាយុ១១៩ឆ្នាំ ត្រៀមបំបែកឯតទគ្គកម្មអាយុវែងជាងគេលើលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


