ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចង្អុលចំមុខអាមេរិក ថែមគំរាមសងសឹកឥតប្រណី ក្រោយការវាយប្រហារនៅ គ្រីមៀ
តាមការចុះផ្សាយរបស់ RT, ប្រទេសរុស្សី បានស្តីបន្ទោសអាមេរិកចំៗ និងគំរាមសងសឹកមិនប្រណីដៃ ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើទីក្រុង Sevastopol ក្នុងឧបទ្វីបគ្រីមៀ កាលពីថ្ងៃអាទិត្យទី២៣ខែមិថុនាឆ្នាំ២០២៤ ដែលបណ្តាលឲ្យមនុស្សចំនួន៤នាក់ បាត់បង់ជីវិតរួមទាំងកុមារ២នាក់ផងដែរ ខណៈប្រហែល១៥០នាក់ទៀត រងរបួស។

ក្រសួងការពារជាតិរុស្ស៊ីចេញសេចក្តីប្រកាសថា មីស៊ីលដែលអ៊ុយក្រែនប្រើនោះ គឺជាប្រភេទ ATACMS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ហើយការវាយប្រហារនោះទៀតសោត គឺត្រូវបានរៀបចំឡើងដោយអ្នកឯកទេសអាមេរិក តែម្តង។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅការវាយប្រហារនោះថា ជាទង្វើព្រៃផ្សៃរបស់សហរដ្ឋអាមេរិកដែលសម្លាប់កុមាររុស្ស៊ី។ លោកក៏បានរម្លឹកទៅការព្រមានរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរ ដែលថា ទីក្រុងមូស្គូនឹងសងសឹកចំពោះប្រទេសណាក៏ដោយ ឲ្យតែជួយអាវុធដល់អ៊ុយក្រែន បាញ់ចូលដីរុស្ស៊ី។

តាមអ្វីដែលទីក្រុងមូស្គូបញ្ជាក់, ការស្លាប់និងរបួសមនុស្សកាលពីថ្ងៃអាទិត្យ គឺបណ្តាលមកពីបំណែកមីស៊ីលធ្លាក់ពីលើអាកាស ក្រោយខែលការពាររបស់ខ្លួននៅគ្រីមៀ ស្ទាក់ចាប់បានមីស៊ីលចំនួន៥គ្រាប់ មានបំពាក់ក្បាលគ្រាប់បែកចង្កោមដែលបាញ់ដោយកងកម្លាំងអ៊ុយក្រែន។
ពាក់ព័ន្ធបញ្ហានេះ ក្រសួងការបរទេសរុស្ស៊ី ក៏បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី Lynne Tracy មកនិយាយគ្នាឲ្យដឹងសខ្មៅផងដែរ។

សូមបញ្ជាក់ អាមេរិក បានផ្គត់ផ្គង់មីស៊ីល ATACMS ឲ្យអ៊ុយក្រែនអស់រយៈពេលជាង១ឆ្នាំមកហើយ ខណៈក្រុមហ៊ុនផលិត Lockheed Martin បានឲ្យដឹងថា ប្រព័ន្ធនេះ មានសមត្ថភាពវាយប្រហារគោលដៅ នៅចម្ងាយឆ្ងាយរហូតដល់ ៣០០គីឡូម៉ែត្រឯណោះ។
ដោយឡែក បើនិយាយពីតួលេខមនុស្សស្លាប់វិញ, បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ុយក្រែន បានបង្ហាញថា គិតត្រឹមពេលនេះ មានជនស៊ីវិលយ៉ាងតិច ១០ ០០០នាក់ហើយ ដែលត្រូវបានសម្លាប់ ចាប់តាំងពីប្រទេសរុស្ស៊ីបើកប្រតិបត្តិការសឹកនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២។ យ៉ាងណាក្តី តួលេខពិតប្រាកដ ត្រូវបានគេសន្និដ្ឋានថា ខ្ពស់ជាងនេះឆ្ងាយណាស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ប្រើដ្រូននិងគ្រាប់រ៉ុក្កែតវាយប្រហាររុស្ស៊ី ស្លាប់និងរបួសជាច្រើននាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


