សេដ្ឋកិច្ច
ថៃមានបំណងរកចំណូល ៧,៥ ប៊ីលានបាត ពីការផលិតភាពយន្តបរទេសនៅឆ្នាំនេះ
ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ មានបំណងរកចំណូលពីការផលិតភាពយន្តបរទេសនៅក្នុងស្រុក ឱ្យបាន ៧,៥ ប៊ីលានបាត (ជាង ២០០ លានដុល្លារអាមេរិក) នៅក្នុងឆ្នាំនេះ ដោយកើនឡើង ១០ ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English។

រដ្ឋមន្ត្រីរបស់ក្រសួង គឺ លោក Sermsak Pongpanich បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រសួងមានទំនុកចិត្តថា គោលដៅនេះនឹងសម្រេចបាន ជាពិសេសជាមួយនឹងការថតរឿងភាគ White Lotus រដូវកាលទី ៣ របស់បណ្ដាញទូរទស្សន៍ HBO ដែលកំពុងថតនៅបាងកក ភូកេត និងកោះសាមុយ។
លោក Sermsak ថ្លែងថា ការផលិតភាពយន្តបរទេសមិនត្រឹមតែអាចបង្កើតប្រាក់ចំណូល និងការងារ និងជំរុញសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរ ដែលចង់ទស្សនាកន្លែងថតភាពយន្តទៀតផង។

គួរគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មផលិតភាពយន្ដបរទេសក្នុងប្រទេសថៃ មានការកើនឡើងជាលំដាប់។ ក្នុងឆ្នាំ ២០២២ ប្រទេសនេះរកចំណូលបានប្រហែល ៦,៣៩ ប៊ីលានបាត (១៧២ លានដុល្លារអាមេរិក) ពីការផលិតភាពយន្ត 6.39 ពាន់លានបាត (172 លានដុល្លារអាមេរិក) ពីការផលិតភាពយន្តចំនួន ៣៤៨។ ប្រាក់ចំណូលនេះ បានកើនឡើងប្រហែល ៥,៣ ភាគរយ ដល់ ៦,៧៥ ប៊ីលានបាត កាលពីឆ្នាមុន ដែលថៃទទួលរៀបចំផលិតភាពយន្តចំនួន ៤៦៦ មកពី ៤០ ប្រទេសផ្សេងៗគ្នា។
បើតាម លោក Sermsak ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ភាពយន្តបរទេសចំនួន ២១៤ ត្រូវបានថតនៅក្នុងប្រទេសថៃ ដែលបង្កើតបានរហូតដល់ ៣,៥៣ ប៊ីលានបាត និងបង្កើតការងារសម្រាប់ប្រជាជនថៃជិត ១៤ ០០០ នាក់។
ក្នុងយុទ្ធសាស្រ្តទាក់ទាញអ្នកផលិតភាពយន្តអន្តរជាតិ កន្លងមក រដ្ឋាភិបាលថៃបានផ្តល់ការលើកទឹកចិត្តផ្សេងៗ រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់តារាសម្តែងបរទេស៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


