ព័ត៌មានអន្ដរជាតិ
ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃចន្ទទី២៤ខែមិថុនាឆ្នាំ២០២៤, ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះខ្សាច់ដ៏ធំពីតំបន់សាហារ៉ា នឹងហោះឆ្លងកាត់មហាសមុទ្រអាត្លង់ទិក សំដៅទៅវាយប្រហារសហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះហើយ។

តាមការព្រមានពីក្រុមអ្នកវិទ្យាសាស្ត្រ, ព្យុះខ្សាច់សាហារ៉ា នឹងទៅដល់ឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋហ្វ្លរីដា និងឈូងសមុទ្រម៉ិកស៊ិក រួចឆ្ពោះទៅភាគខាងត្បូងរដ្ឋតិចសាស់ ចន្លោះពីថ្ងៃព្រហស្បតិ៍ ទៅដល់ថ្ងៃអាទិត្យ។
ជុំវិញរឿងនេះដែរ អ្នកជំនាញបានជូនដំណឹងថា អ្នករដ្ឋហ្វ្លរីដាដែលមានបញ្ហាសុខភាពដូចជាជំងឺហឺតនិងផ្លូវដង្ហើម គួរប្រុងប្រយ័ត្ន កុំចេញទៅណាឬធ្វើសកម្មភាពខាងក្រៅផ្ទះឲ្យសោះ បើមិនចាំបាច់។

ព្យុះខ្សាច់សាហារ៉ា ឬគេអាចហៅម្យ៉ាងទៀតថា ស្រទាប់ខ្យល់សាហារ៉ា (SAL) គឺកកើតនៅលើវាលខ្សាច់សាហារ៉ារៀងរាល់រដូវផ្ការីក។ ព្យុះនេះ ជាការពូនផ្តុំភាគល្អិតនៃខ្សាច់ហើយតាមធម្មតា វាលេចចេញជារូបរាង រៀងរាល់៣ទៅ៥ថ្ងៃម្តង រហូតឈានដល់កម្រិតកំពូលនៅពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែសីហា ទៅវាយប្រហាររដ្ឋហ្វ្លរីដា ធ្វើឲ្យផ្ទៃមេឃឡើងពណ៌លឿង និងបង្កជាផលប៉ះពាល់ផ្នែកសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន។
ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតបានណែនាំថា ប្រជាពលរដ្ឋត្រូវការពារខ្លួនដោយបិទបង្អួច និងទ្វារ ឬពាក់ម៉ាសពេលចេញក្រៅ និងដាក់ថ្នាំព្យាបាលជំងឺផ្សេងៗនៅតាមខ្លួន។

សូមបញ្ជាក់ថា ក្រៅពីព្យុះខ្សាច់ ក្រុមអ្នកព្យាករបានព្រមានថា ២០២៤នេះ គឺជាឆ្នាំដែលសហរដ្ឋអាមេរិក នឹងត្រូវជួបប្រទះព្យុះសកម្មបំផុតក្នុងកំណត់ត្រា ពោលគឺថា គ្រាន់តែព្យុះដែលគេដាក់ឈ្មោះឲ្យត្រឹមត្រូវ មានរហូតដល់ទៅ២៤ទៅហើយ ហើយក្នុងនោះ មាន១១ព្យុះដែលគេព្រមានថា នឹងវិវឌ្ឍខ្លួនទៅជាព្យុះកំណាច មានឥទ្ធិពលខ្លាំង បង្កមហន្តរាយធំធេង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


