ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ ចាប់ផ្តើមចាក់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយបក្សីដល់មនុស្ស
អាជ្ញាធរសុខាភិបាលហ្វាំងឡង់ គ្រោងចាក់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយបក្សីឱ្យបានឆាប់នៅសប្តាហ៍ក្រោយ ដោយគោលដៅចម្បងគេគឺចាក់ឲ្យកម្មករមួយចំនួនដែលឧស្សាហ៍ប៉ះពាល់នឹងសត្វ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី២៦ ខែ មិថុនា។

ប្រទេសស្ថិតនៅតំបន់ Nordic មួយនេះបានទិញវ៉ាក់សាំងសម្រាប់មនុស្ស ១០ ០០០នាក់ ដែលជាផ្នែកមួយនៃការទិញរួមគ្នារបស់សហភាពអឺរ៉ុប សម្រាប់វ៉ាក់សាំងរហូតដល់ ៤០លានដូសពីក្រុមហ៊ុនផលិត៉ាក់សាំង CSL Seqirus ហើយក្នុងចំណោមប្រទេសទាំង១៥ ហ្វាំងឡង់នឹងក្លាយជាប្រទេសដំបូងគេដែលដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងនេះ។
បើយោងតាមវិទ្យាស្ថានហ្វាំងឡង់សម្រាប់សុខភាព និងសុខុមាលភាព (THL) បានឲ្យដឹងថា វ៉ាក់សាំងនេះនឹងត្រូវបានផ្តល់ជូនដល់មនុស្សអាយុ១៨ឆ្នាំឡើង ដែលអាចមានហានិភ័យខ្ពស់ពីការឆ្លងជំងឺគ្រុនផ្តាសាយបក្សីដោយសារតែការងារ ឬកាលៈទេសៈផ្សេងទៀត។

គួរបញ្ជាក់ថាជំងឺគ្រុនផ្តាសាយបក្សី H5N1 បានសម្លាប់សត្វបក្សីរាប់រយលានក្បាលនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបាននិងកំពុងរីករាលដាលកាន់តែខ្លាំងឡើងទៅកាន់ថនិកសត្វ រួមទាំងសត្វគោនៅសហរដ្ឋអាមេរិក ហើយក្នុងករណីខ្លះឆ្លងដល់មនុស្សទៀតផង។
វ៉ាក់សាំងនេះសម្រាប់អ្នកដែលខ្លួនយល់ថាមានហានិភ័យ ដូចជាកម្មករនៅកសិដ្ឋានចិញ្ចឹមសត្វ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ដែលគ្រប់គ្រងសំណាកជំងឺផ្តាសាយបក្សី និងពេទ្យសត្វដែលធ្វើការជាមន្ត្រីគ្រប់គ្រងសត្វនៅក្នុងតំបន់ដែលមានកសិដ្ឋានចិញ្ចឹមសត្វ។

ជាមួយគ្នានេះមនុស្សដែលធ្វើការនៅក្នុងទីជម្រកថែទាំសត្វស្លាបព្រៃ នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ ឬនៅក្នុងរោងចក្រកែច្នៃផលិតផលសត្វ ក៏នឹងត្រូវបានផ្តល់វ៉ាក់សាំងផងដែរ។
គួរបញ្ជាក់ផងថា ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សីក្នុងចំណោមសត្វក្ងាន និងកញ្ជ្រោងនៅកសិដ្ឋានចិញ្ចឹមសត្វនៅហ្វាំងឡង់បាននាំឱ្យមានការសម្លាប់សត្វចំនួន ៤៨៥,.០០០ ក្បាលកាលពីឆ្នាំមុន តែត្រូវបានទប់ស្កាត់ការរីករាលដាលបានទាន់ពេលវេលា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


