ជីវិតកម្សាន្ដ
ចូលដល់វ័យ ៦១ឆ្នាំ តួ លី លានជា ប្រាប់ថា នៅតែរឹងមាំ ហើយមានជីវិតរស់ធម្មតាទេ
សុខភាពរបស់តារាក្បាច់គុនចិន Jet Li ឬទស្សនិកចំណាំហៅលោកថា លី លានជា បានក្លាយជាក្តីព្រួយបារម្ភចាប់តាំងពីការថតរូបរបស់គាត់មើលទៅទន់ខ្សោយ នៅប្រាសាទមួយក្នុងទីបេ បានរីករាលដាលនៅឆ្នាំ ២០១៨។ តារាសម្ដែងរូបនេះបានញាំញីជាមួយនឹងពាក្យចចាមអារ៉ាមអំពីការស្លាប់ជាច្រើនឆ្នាំមកហើយ បើទោះបីជាលោកធ្លាប់ចេញមុខបកស្រាយ និងបង្ហាញខ្លួនឲ្យមហាជនបានដឹងថាលោកនៅរស់រានមានជីវិតក៏ដោយ។
ជាក់ស្ដែងមកដល់សព្វថ្ងៃនេះតារាសម្ដែងនិយមក្បាច់គុនចិនមានអាយុ ៦១ ឆ្នាំបានបង្កឲ្យមានការភ័យខ្លាចសាជាថ្មីចំពោះសុខភាពរបស់គាត់ នៅពេលដែលគាត់មើលទៅចាស់ជាងមុនឆ្ងាយ គួរឲ្យកត់សម្គាល់នៅក្នុងការផ្សាយពាណិជ្ជកម្មថ្មីមួយ។
វីដេអូមួយដែលត្រូវបានគេចែកចាយតាមអ៊ីនធឺណិត ស្ទើរតែធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗស្របពេលដែលកាលពីសប្តាហ៍មុន អ្នកបង្កើតមាតិកាឈ្មោះ Jiaziai បានទៅ Xiao Hong Shu ដើម្បីចែករំលែកវីដេអូរបស់គាត់ជាមួយ Jet នៅ Lhasa ប្រទេសទីបេ។
នៅក្នុងឃ្លិបមួយ លោកកំពុងតែធ្វើដំណើរចុះពីលើជណ្តើរ ពេលដែល Jiaziai ប្រញាប់ប្រញាល់ទៅជួយគាត់ ដោយចាប់កាន់ដៃកុំឲ្យគាត់ដួលឬប៉ះទង្គិចនឹងអ្វីមួយ។ ភ្លាមៗនោះ តារាភាពយន្តរូបនេះបាននិយាយថា “ប្រសិនបើអ្នកបន្តកាន់ដៃខ្ញុំ ហើយវីដេអូនេះចេញមក ខ្ញុំនឹងត្រូវគេគិតថាកាន់តែជរាហើយ”។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពជំងឺរបស់តារាប្រុសវ័យ៦១ឆ្នាំហាក់ដូចជាមានភាពធូរស្រាល និងមានសុខភាពល្អនាពេលបច្ចុប្បន្ននេះ អ្វីៗគឺខុសគ្នាខ្លាំងកាលពីមួយទសវត្សរ៍មុន។ ក្នុងឆ្នាំ ២០១៣ តារាសម្តែងរូបនេះបានបង្ហើបថាគាត់មានបញ្ហាសុខភាពជាច្រើនរួមទាំងជំងឺលើសឈាម ជំងឺបេះដូង និងបញ្ហាឆ្អឹងខ្នងពីការងារភាពយន្តជាច្រើនឆ្នាំដែលទាមទាររាងកាយ និងរបួសតាមការកំណត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខ Fan Bingbing ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារមហាសេដ្ឋី ម៉ាឡេស៊ី

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?