ជីវិតកម្សាន្ដ
លៀក លីដា ប្រតិកម្ម ក្រោយសារព័ត៌មានថៃមួយផ្សាយថា រឿង«ប្រវត្តិស្នេហ៍នាងនាថ» លួចចម្លងរបស់ខ្លួន
ជាថ្មីម្តងទៀតលោក លៀក លីដា ផលិតករភាពយន្តខ្មែរ និងដឹកនាំសម្តែងបានបញ្ចេញប្រតិកម្មឆ្លើយតបភ្លាមៗបន្ទាប់ពីឃើញការចុះផ្សាយរបស់សារព័ត៌មានល្បីក្នុងប្រទេសថៃមួយបានសរសេរចោទថា រឿង «ប្រវត្តិស្នេហ៍នាងនាថ» បានលួចចម្លងស្នាដៃរឿងរបស់ខ្លួន។

ផលិតករភាពយន្តខ្មែររូបនេះកន្លងមកបានអះអាងថា នៅក្នុងសាច់រឿងរឿង “ប្រវត្តិស្នេហ៍នាងនាថ” គឺបានបញ្ចូលផងដែរនូវវប្បធម៌ អរិយធម៌ដែលគេប្រើទូកងរបស់ខ្មែរដើម្បីទៅធ្វើសឹកសង្គ្រាមកាលពីសម័យដើម។លោកថា វប្បធម៌អរិយធម៌ខ្មែរត្រូវបានដាក់បញ្ចូលទៅក្នុងកុនមួយនេះគឺ (រឿងប្រវត្តិស្នេហ៍នាងនាថ )។
ឆ្លើយតបចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក លៀក លីដា បានបញ្ជាក់ទាំងហួសចិត្តថា សារព័ត៌មានរបស់ប្រទេសថៃធំប៉ុណ្ណឹងដែរ បែរជាមិនចេះវែកញែកប្រភេទរឿង ថាចម្លង ឬក៏ដូចរឿងខ្ញុំ ជាប្រភេទរឿងស្នេហាកំប្លែងអត់មានខ្មោចទេ។

លោក លៀក លីដា និយាយទៀយថា«ម្តេចបានថាដូច ឬចម្លងរឿងខ្មោចកំប្លែងរបស់អ្នកឯងកើត រឿងខ្ញុំបានបញ្ចូលទៅដោយវប្បធម៌ អរិយធម៌ និងសារអប់រំដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា ម្តេចបានថា ដូចរឿងខ្មោចអាឡាក់អាឡែតរបស់អ្នកឯងទាំងអ្នកឯងមិនទាន់បានមើលរឿងខ្ញុំផងអរគុណសម្រាប់ការតាមដានការងាររបស់ខ្ញុំ»។

កន្លងមកលោក លៀក លីដា ក៏ធ្លាប់បានបញ្ជាក់ហើយថា រឿង «ប្រវត្តិស្នេហ៍នាងនាថ» គឺត្រូវបានចងក្រង និងប្រមូលនៅអ្វីដែលដូនតាយើងបានបន្សល់ទុកឲ្យនៅក្នុងសាច់រឿងនេះទាំងមូលបានបង្កប់នូវសិល្បៈវប្បធម៌របស់ខ្មែរ ជាពិសេសខ្លឹមសារនៃការអប់រំ និងតម្លៃនៃសន្តិភាព។ លោកថា បើគេថាយើងcopy ជារឿងរបស់គេ យើងឈប់នាំគ្នាឈ្លោះ ឈប់នាំគ្នាខឹងម្យ៉ាងទៀតលោកក៏បញ្ជាក់ជំហរគ្មានគោលការណ៍ដូចចំណងជើងរឿង”ប្រវត្តិស្នេហ៍នាងនាថ”តាមការស្នើសុំបរទេសណាទេ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


