ជីវិតកម្សាន្ដ
ធ្លាប់តែជាតួសម្តែង! ប៉ែន ចំរុង ចេញស្នាដៃផលិតរឿងជាលើកដំបូង ក្នុងភាពយន្ត «ភូមិគ្រឹះម្លិះ»
លោក ប៉ែន ចំរុង តារាសម្តែង និងជាពិធីករ ដ៏មានវោហារបានបង្ហាញស្នាដៃថ្មីក្នុងការដឹកនាំម្តែងរឿង «ភូមិគ្រឹះម្លិះ» ដែលជាភាពយន្តថ្មីមួយ ចាក់បញ្ជាំងជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ភាពយន្ត «ភូមិគ្រឹះម្លិះ» ជាស្នាដៃភាពយន្តសហការរួមគ្នារវាងផលិតកម្ម 4U Media និងផលិតកម្ម Elite Media និង MTSL ដែលលោក ប៉ែន ចំរ៉ុង ជាអ្នកដឹកនាំសម្តែង។

រឿង «ភូមិគ្រឹះម្លិះ» ត្រូវបានសម្ពោធ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ នៅផ្សារទំនើប ជីប ម៉ុង មេហ្គា ម៉ល ២៧១ ដោយមានការអញ្ជើញចូលរួមពី លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមន៍សិល្បករខ្មែរ រួមទាំងសិល្បករ សិល្បការិនីជាច្រើនរូបទៀត។
តាមរយៈកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» លោក ប៉ែន ចំរុង បានឱ្យដឹងថា ក្នុងនាមជាផលិតករ លោកមានភាពលំបាកច្រើន ព្រោះត្រូវរៀបចំដោយខ្លួនឯងគ្រប់យ៉ាង ខុសពីតួសម្តែង ដែលគ្រាន់តែស្លៀកពាក់ស្អាត មើលស្គ្រីបហើយចូលថតតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា លោកក៏អរគុណភាពលំបាកនេះ ដែលធ្វើឱ្យលោកស្គាល់នូវការពិតជាច្រើន។ មិនត្រឹមតែជាផលិតករ លោក ប៉ែន ចំរុង ក៏ជាតួឯកក្នុងរឿង «ភូមិគ្រឹះម្លិះ» ផងដែរ។

លោកបានបញ្ជាក់ទៀតថា ការផលិតរឿងនេះឡើង គឺដោយសារតែការស្រលាញ់ ហើយស្របនឹងពេលបច្ចប្បន្ន វិស័យភាពយន្តកំពុងត្រូវការផលិតករដែលមានតម្រូវការទីផ្សារ ជាពិសេសភាពយន្តដែលមានរសជាតិថ្មីៗ។ លោកបានលើកឡើងដូច្នេះថា «ទីផ្សារកំពុងតម្រូវការ ទីផ្សារកំពុងតែចង់បានភាពយន្តដែលមានរសជាតិថ្មីៗ អញ្ចឹងបានខ្ញុំផលិត ហើយសំខាន់ទៅទៀតរសជាតិដែលយើងផលិតនេះ ជឿជាក់ថាបងប្អូននឹងមាននូវអ្វីដែលប្លែក ហើយថ្មី សម្រាប់លោកអ្នកដែរ»។
បើតាមលោក ប៉ែន ចំរុង នៅក្នុងសាច់រឿង «ភូមិគ្រឹះម្លិះ» បានបង្កប់នូវអាថ៌កំបាំង កំប្លែង និងឃាតកម្មជាដើម។ ជាមួយគ្នានេះ លោកក៏បានអរគុណដល់អ្នកគាំទ្រលោកកន្លងមក ហើយលោកសង្ឃឹមថា ភាពយន្តមួយនេះនឹងទទួលបានការគាំទ្រច្រើនផងដែរ៕



ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


