សន្តិសុខសង្គម
ក្មេងទំនើង២ក្រុមនៅក្នុងប៉ោយប៉ែតបើកឆាកប្រយុទ្ធត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន៨នាក់
បន្ទាយមានជ័យ ៖ មានក្មេងទំនើង២ ក្រុម១មាន ឈ្មោះ ក្រុមTB តាប៊ន នៅក្នុងក្រុងប៉ោយប៉ែត បាន បើកការប្រយុទ្ធគ្នា យ៉ាងសាហាវជាមួយ ក្រុម១ទៀតមាន ឈ្មោះOMB អូរអំបិល ក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន៨នាក់ ។
ការប្រយុទ្ធគ្នាទាំង២ក្រុមនេះ នៅវេលាម៉ោង៥រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា មុនកើតហេតុនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីក្រុមសង្គ្រោះបន្ទាន់ក្រុងប៉ោយប៉ែតថា មានករណីក្រុមក្មេងទំនើង២ក្រុមបាន ដេញវាយកាប់ចាក់គ្នានៅចំណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រោយពីទទួលព័ត៌មាន ហើយ លោក បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនក្មេងទំនើងបាន២នាក់រួមទាំងវត្ថុតាងមួយចំនួនយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្មេងទំនើង២នាក់ ដែលសមត្ថកិច្ចសួរនាំបានប្រាប់ថា ពួកគេនិងបក្ខពួកជាច្រើននាក់ គឺជាក្រុមTB តាប៊ន នៅក្នុងក្រុងប៉ោយប៉ែត មានជម្លោះជាមួយក្រុមOMB អូរអំបិល ក្រុងសិរីសោភ័ណ ដោយបានចម្លើយហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់បានក្មេងទំនើងបានចំនួន៦នាក់បន្ថែមទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមានចំនួន៣នាក់ អវិជ្ជមានចំនួន៥នាក់។
ក្មេងទំនើងទាំង៨នាក់ ១.ឈ្មោះធី ចាន់ទី ភេទប្រុស ២៤ឆ្នាំ ២.ឈ្មោះ អ៊ីម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះ ព្រែក វ៉ែន ភេទប្រុស អាយុ២០ឆ្នាំ ៤.ឈ្មោះភាព សុភី ភេទប្រុស អាយុ១៦ឆ្នាំ ៥.ឈ្មោះ នឿត មិនា(យ៉ា) ភេទប្រុស អាយុ១៧ឆ្នាំ ៦.ឈ្មោះ លៀង សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ៧.ឈ្មោះ ណាក់ ណាង ភេទប្រុស អាយុ១៦ឆ្នាំ ៨.ឈ្មោះ ផេង ម៉េងលី ភេទប្រុស អាយុ២៤ឆ្នាំ ទាំង៨នាក់ រស់នៅ ក្រុងប៉ោយប៉ែត ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1W-9101 ចំនួន១គ្រឿង ២.កាំបិតកែច្នៃ ប្រវែង៥៨សង់ទីម៉ែត្រ ចំនួន១ដើម ៣.ដំបងឈើ ប្រវែង៩៧សង់ទីម៉ែត្រ ចំនួន១ដើម។
គួរបញ្ជាក់ផងដែរថា ក្រុមTB តាប៊នដែលបង្ក្រាបបាន ពួកគេបានចងជាគ្រុប និងទំនាក់ទំនងគ្នាតាមប្រព័ន្ធMessenger ហើយច្រើនប្រមូលផ្តុំ និងណាត់ជួបគ្នា នៅម្ដុំបូរីសានហូរ ក្រុមនេះច្រើនមានគូរជម្លោះជាមួយក្រុមOMB អូរអំបិល ក្រុងសិរីសោភ័ណ និងក្រុមJKH ជើងកន្ត្រៃហោះ ក្រុងប៉ោយប៉ែតជាញឹកញាប់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា តាមចម្លើយក្មេងទំនើងទាំងអស់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រមូលផ្តុំគ្នីគ្នាផឹកស៊ីជាក្រុម និងបានប្រមូលបក្ខពួកមានទាំងដំបង និងកាំបិតដេញកាប់ទៅក្រុមOMB ពិតប្រាកដមែន កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្មេងទំនើងទាំង៨នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅ ទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ