ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តព្រះវិហារប្រមូលទិញដក់ដឿពីពលរដ្ឋ ដើម្បីកម្ចាត់ដង្កូវហ្វូងពីស្រែ
មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ប្រមូលទិញសត្វដង្កូវដែលក្លាយជាដក់ដឿ ដែលពលរដ្ឋរុករកនៅតាមស្រែចម្ការ ក្នុងតម្លៃ១គីឡូក្រាម ១ម៉ឺនរៀល ដើម្បីកាត់បន្ថយកុំឱ្យមានការរីករាលដាលដង្កូវតទៅទៀត និងបំផ្លាញស្រែពលរដ្ឋ។

លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៤ ថា ដើម្បីកាត់បន្ថយការបំផ្លាញពីដង្កូវហ្វូង ជំនាន់ទី២បន្តទៀត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ កំពុងបើកយុទ្ឋនាការប្រមូលទិញដក់ដឿ ក្នុង១គីឡូក្រាម តម្លៃ ១ម៉ឺនរៀលពីប្រជាពលរដ្ឋ ដើម្បីយកមកឱ្យមន្ត្រីកសិកម្មស្រុក ឬអាជ្ញាធរមូលដ្ឋាន នោះពួកគាត់នឹងទូទាត់ប្រាក់ជូន។ សូមចូលរួមទាំងអស់គ្នាដើម្បីកម្ចាត់ដង្កូវហ្វូងពីស្រែពលរដ្ឋ អាចទាក់ទងបន្ថែមបានតាមទូរសព្ទ ០៩៧ ៣ ៤៩០ ០៤០។

លោកបន្តថា ការប្រមូលទិញដង្កូវដួងនេះ គឺដើម្បីកាត់បន្ថយកុំឱ្យការរីករាលដាលដង្កូវតទៅទៀត។ព្រោះបើវាវិវត្តទៅជាមេអំបៅហើយ វាអាចក្លាយទៅជាដង្កូវវិញ។ ដូច្នេះមន្ត្រីជំនាញកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់។ លោកបន្តថា រហូតមកដល់ថ្ងៃនេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ នៅតែបន្តទទួលទិញដក់ដឿពីពលរដ្ឋដែលរុករកពីស្រែចម្ការរបស់ពួកគាត់ដដែល។
លោកពឹង ទ្រីដា បញ្ជាក់ថា នៅខេត្តព្រះវិហារ បញ្ហាកង្វល់រឿងដង្កូវហ្វូងបានធូរស្រាលឡើងវិញហើយដោយសារតែដំណាំកសិកម្មរបស់ពលរដ្ឋត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរជួយស្រោចស្រង់ឡើងវិញប្រមាណជាង៩០% ហើយ៕
ដោយ៖ជុន កុសល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


