ព័ត៌មានអន្ដរជាតិ
ថៃជួបការលំបាកដើម្បីពង្រីកស្តុកប្រេងបម្រុង ដោយសារបញ្ហាហិរញ្ញវត្ថុ
កាសែតក្នុងស្រុកថៃ The Thaiger បានផ្សាយកាលពីថ្ងៃចន្ទថា ផែនការបង្កើនស្ដុកប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់ប្រទេស (SPR) កំពុងជួបប្រទះនឹងការលំបាកដោយសារតែបញ្ហាហិរញ្ញវត្ថុ។

កាសែតដដែល បានស្រង់សម្ដីប្រភពពីក្រុមហ៊ុនចម្រាញ់ប្រេងក្នុងស្រុកមួយ ដែលសុំនិយាយជាអនាមិកថា បញ្ហាកៀរគរមូលនិធិជាឧបសគ្គធំចំពោះផែនការប្រេងឆ្នាំ ២០២៤ ដែលរៀបរាប់លម្អិតពីការបង្កើនសន្តិសុខប្រេងបម្រុងជាតិ ដោយពង្រីក SPR ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីថាមពលថៃ លោក Pirapan Salirathavibhaga ។
ផែនការនោះ ចង់បង្កើនស្តុកប្រេងបម្រុងរបស់ថៃ ទាំងប្រេងឆៅ និងចម្រាញ់ ឱ្យអាចប្រើបានពីត្រឹមតែរយៈ ៥០ ថ្ងៃ រហូតដល់ ៩០ ថ្ងៃ ដើម្បីធានាលើសន្ដិសុខប្រេង ក្នុងករណីមានការរំខានផ្នែកផ្គត់ផ្គង់ពីខាងក្រៅ ខណៈតួលេខបង្ហាញថា ថៃនាំចូលប្រេងជាង ៥០ ភាគរយពីតំបន់មជ្ឈិមបូព៌ា ដែលជម្លោះកើតមានញឹកញាប់។
ប្រភពដដែលគូសបញ្ជាក់ថា ប្រសិនបើផែនការ SPR ថ្មីត្រូវបានអនុម័ត ស្ដុកប្រេងបម្រុងនឹងត្រូវកើនឡើង ១០ ប៊ីលានលីត្រ លើសពីកម្រិតបច្ចុប្បន្ន ប៉ុន្តែមានឧបសគ្គផ្នែកហិរញ្ញវត្ថុសំខាន់ៗជាច្រើន ដែលផែនការនេះត្រូវប្រឈម។

ប្រភពបន្តថា វាពិបាកខ្លាំងទាំងសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុនប្រេង ក្នុងការទិញប្រេងក្នុងបរិមាណដ៏ច្រើនបែបនេះ ក៏ដូចជាការវិនិយោគលើកន្លែងស្តុកប្រេង ដោយសារតែមានឧបសគ្គថវិកា។
ថវិកាសារពើពន្ធឆ្នាំ ២០២៥ ដែលចាប់ផ្តើមពីថ្ងៃទី ១ ខែតុលា ត្រូវបានបែងចែកអស់យ៉ាងច្រើនរួចហើយ ទៅលើគម្រោងផ្សេងៗ រួមទាំងផែនការ «កាបូបឌីជីថល»។ ការណ៍នេះ ធ្វើឱ្យមូលនិធិសម្រាប់ការពង្រីកស្ដុកប្រេងបម្រុងមានកំណត់ ខណៈក៏មានការលំបាកផ្សេងៗ ដើម្បីស្វែងរកមូលនិធិវិនិយោគពីប្រតិបត្តិករក្នុងឧស្សាហកម្មប្រេងផងដែរ។
ប្រភពនិយាយយ៉ាងដូច្នេះថា៖ «វាពិបាកក្នុងការសុំឱ្យពាណិជ្ជករប្រេង និងប្រតិបត្តិកររោងចក្រចម្រាញ់ប្រេង ឱ្យពង្រីកស្តុកបម្រុងប្រេង»។ គួរគូសបញ្ជាក់ថា លោក Pirapan បានណែនាំឲ្យនាយកដ្ឋានអាជីវកម្មថាមពល សិក្សាផែនការ SPR បន្ថែមទៀត។ ក្នុងឆ្នាំ ២០១៣ ទីភ្នាក់ងារថាមពលអន្តរជាតិបានជំរុញឱ្យប្រទេសថៃពិចារណាលើការបង្កើន SPR របស់ខ្លួន ប៉ុន្តែសំណើនេះត្រូវបានដកចេញដោយសារតែអតិរេកប្រេងឆៅនៅក្នុងឆ្នាំ ២០១៤ ដោយសារតែផលិតកម្មប្រេងនៅអាមេរិកច្រើន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


