កីឡា
Davis Cup៖ ថ្ងៃទី២ កម្ពុជា ឈ្នះ មីយ៉ាន់ម៉ា ទាំង៣វិញ្ញាសា
ក្រុមកីឡាវាយកូនបាល់កម្ពុជាបានយកឈ្នះក្រុមវាយកូនបាល់មីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលថ្ងៃទី២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ការប្រកួតដែលមាន៣វិញ្ញាសាគឺ កម្ពុជា យកឈ្នះទាំង៣វិញ្ញាសាដែលស្មើនឹង ៣-០។ នេះជាការប្រកួតសន្សំពិន្ទុថ្ងៃទី២ បន្ទាប់ពីថ្ងៃទី១ កម្ពុជា បានយកឈ្នះ អ៉ីរ៉ាក់ ដោយលទ្ធផល ៣-០។ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា កម្ពុជា នឹងប៉ះក្រុមគុយវែត មុនពេលប្រកួតវគ្គថ្ងៃចុងក្រោយនៅថ្ងៃទី១៣ ខែកក្កដា។
លទ្ធផលទាំង៣វិញ្ញាសា
- វិញ្ញាសាឯកត្តជនទី១៖ កីឡាករ Krusling Mathew បានឈ្នះកីឡាករមីយ៉ាន់ម៉ា Hein Latt Kyaw ២-០ (៦-៤, ៦-៤)
- វិញ្ញាសាឯកត្តជនទី២៖ កីឡាករ ឡេង សារិនរាជ បានឈ្នះកីឡាករមីយ៉ាន់ម៉ា Aung Kyaw Naing ដោយពិន្ទុ ២-០ (៦-៣, ៦-២)
- វិញ្ញាសាវាយគូ៖ កីឡាករ ប៊ុន កេន្នី ចាប់ដៃគូ ឃ្លាំង ពន្លក បានឈ្នះ កីឡាករមីយ៉ាន់ម៉ា Hein Htet Zaw ចាប់ដៃ Aung Myo Thant ដោយលទ្ធផល ២-០ (៧-៥, ៦-២)។

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


