Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី​​​បង្កើន​ការ​នាំចេញ​ទៅវៀតណាម​ ខណៈ​ប្រទេស​ទាំង​២​ពង្រឹងសហគមន៍ពាណិជ្ជកម្ម​​នឹង​គ្នា​

បានផុស

នៅ

ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI) ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បានប្រកាសថា ​ម៉ាឡេស៊ី​នឹង​បង្កើន​ការ​នាំ​ចេញ​ទៅ​វៀតណាម​ ចំពេល​ដែល​ប្រទេស​ទាំង​២​ពង្រឹង​សហគមន៍​ពាណិជ្ជកម្ម​ទ្វេភាគី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ប្រកាស​ថា​ ការ​បង្កើន​នេះ​នឹង​ធ្វើ​ឡើង​​តាម​រយៈ​​ក្រុម​ហ៊ុន​វៀតណាម​ចំនួន​ ១៤ ដែល​បានប្តេជ្ញាក្នុងការស្វែងរកប្រភពផលិតផល​ពី​ម៉ាឡេស៊ី រួមមានអគ្គិសនី និងអេឡិចត្រូនិក ប្រេងដូង សារធាតុគីមី និងគីមីឥន្ធនៈ ដែក និងដែកថែប​ ចំណី​អាហារ និងភេសជ្ជៈ ព្រមទាំងទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

ការ​ប្ដេជ្ញារបស់​ក្រុម​ហ៊ុនសាជីវកម្ម​វៀតណាមទាំង​នោះ​​ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​វិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក​ Utama Zafrul Tengku Abdul នៅ​ទីក្រុងហូជីមិញ និងហាណូយ​ ​អំឡុង​ទស្សនកចិ្ច​​របស់​លោក​ទៅ​វៀតណាម​។ តាម​រយៈ​នោះ​ ម៉ាឡេស៊ី​អាច​ធានា​បាន​នូវ​​សមត្ថភាព​​នាំ​ចេញទៅ​វៀតណាម​ រហូត​ដល់​ ៣,៣ ប៊ីលាន​រីងហ្គីតម៉ាឡេស៊ី (៧១៧ លាន​ដុល្លារ​អាមេរិក​)។

​លោក​ Zafrul បានថ្លែង​ថា ​ម៉ាឡេស៊ីរីករាយនឹងការនាំចេញរបស់​ខ្លួន​ ហើយ​​ MITI នឹងតាមដានលើការអនុវត្តការប្តេជ្ញាចិត្ត​របស់​ក្រុម​ហ៊ុនវៀតណាម​ ដើម្បីគាំទ្រដល់កំណើនផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតឱកាសការងារសម្រាប់ប្រជាជន។​


ជាមួយ​គ្នា​នេះ​ទៀត​សោត​ លោកបានសង្កត់ធ្ងន់ថា លទ្ធផលនៃដំណើរទស្សនកិច្ច​ទៅ​កាន់​វៀតណាម​របស់​លោក​​ ឆ្លុះបញ្ចាំងពីសន្ទុះនៃ​កំណើន​ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២​ ដោយបង្ហាញពីឱកាសដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់សហគមន៍​ពាណិជ្ជកម្ម​ទ្វេភាគី​។​

គួរ​គូស​បញ្ជាក់​ថា​ កាលពីឆ្នាំមុន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១១ របស់ម៉ាឡេស៊ី ខណៈ​ម៉ាឡេស៊ីជា​ដៃគូ​ធំទី ១០ របស់វៀតណាម​ ជាមួយនឹងទំហំពាណិជ្ជកម្មសរុប ១៧,៣៨ ប៊ីលាន​ដុល្លារ​។ ​

លើស​ពី​នេះ​ វៀតណាមក៏ជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ម៉ាឡេស៊ី ជាពិសេសក្នុងវិស័យអចលនទ្រព្យ សេវាប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុ និងផលិតកម្ម។ គិតត្រឹមឆ្នាំ ២០២៣​ ម៉ាឡេស៊ីបានចុះបញ្ជីគម្រោង​​ចំនួន ៧១៧ នៅវៀតណាម ជាមួយនឹងការវិនិយោគសរុបចំនួន ១៣,១ ប៊ីលាន​ដុល្លារ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១០ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម