Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​២២​នាក់ ក្នុង​ហេតុការណ៍​បាក់រលំ​សាលារៀន​មួយ​កន្លែង​នៅ​នីហ្សេរីយ៉ា

បានផុស

នៅ

សាលារៀនកម្ពស់២ជាន់ បានដួលរលំកាល​ពី​ថ្ងៃសុក្រ​ទី​១២ ខែ​កក្កដា នៅភាគខាងជើងភាគប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់សិស្សចំនួន ២២នាក់ និងមាន​មនុស្សជាង ១០០​នាក់ជាប់នៅក្នុងគំនរបាក់បែក។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាល័យ Saints Academy ក្នុងសហគមន៍ Busa Buji នៃរដ្ឋ Plateau បានដួលរលំភ្លាមៗបន្ទាប់ពីសិស្សដែលភាគច្រើនមានអាយុ ១៥​ឆ្នាំ ឬក្មេងជាងនេះ បានទៅដល់ថ្នាក់រៀន។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិរបស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា អ្នកជួយសង្គ្រោះ និងបុគ្គលិកសុខាភិបាល ក៏ដូចជាកងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីការដួលរលំ ដោយបើកការស្វែងរកសិស្សដែលជាប់ក្នុងគំនរបាក់បែក។

អ្នកនាំពាក្យប៉ូលិស​រដ្ឋ​ Plateau លោក Alfred Alabo បាននិយាយថា ក្នុង​ចំណោម​សិស្ស និង​បុគ្គលិក​សរុបចំនួន ១៥៤​នាក់​ ដែលបានជាប់នៅក្នុងគំនរបាក់បែក មាន​មនុស្ស​ចំនួន​ ១៣២​នាក់ត្រូវបានជួយសង្គ្រោះ ហើយកំពុងត្រូវបានព្យាបាលរបួសនៅឯមន្ទីរពេទ្យ។ យ៉ាង​ណា​មិញ លោក​ថា នៅ​សេស​សល់​សិស្ស​ចំនួន ​២២​នាក់​ផ្សេង​ទៀត​​​បាន​បាត់បង់ជីវិត។

រដ្ឋាភិបាលនីហ្សេរីយ៉ា បានស្តីបន្ទោសសោកនាដកម្មនេះទៅលើ “រចនាសម្ព័ន្ធទ្រុឌទ្រោម និងទីតាំងរបស់សាលារៀននៅជិតច្រាំងទន្លេ” ហើយ​រដ្ឋាភិបាលបាន​ជំរុញសាលារៀនដែលប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះឱ្យបិទទ្វារ។

សូម​បញ្ជាក់​ថា ការដួលរលំអគារ កំពុងក្លាយជារឿងធម្មតានៅនីហ្សេរីយ៉ា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេ​បង្អស់​នៅទ្វីបអាហ្រ្វិក និង​មានឧប្បត្តិហេតុបែបនេះរាប់​សិប​ដង​ទៅ​ហើយក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ ជារឿយៗ អាជ្ញាធរបានបន្ទោស​ទៅ​លើ​គ្រោះមហន្តរាយ និង​​ទៅ​លើ​ការខកខានក្នុងការអនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអគារ ព្រម​ទាំង​ការថែទាំមិនល្អ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ២ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៦ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម