សន្តិសុខសង្គម
ទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី ទាញកាំបិតចាក់សម្លាប់ស្លាប់ម្នាក់
បុរសម្នាក់ត្រូវបានជនដៃដល់ដែលអង្គុយផឹកស៊ីជាមួយគ្នាទាញកាំបិតចាក់បណ្ដាលឲ្យសា្លប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ករណីឃាតកម្មនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចាន់ ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករទឹកបរិសុទ្ធ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនដៃដល់ឈ្មោះហៅក្រៅ ពយ ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកបើករថយន្តដឹកអីវ៉ាន់។
បើតាមប្រភពព័ត៍មានពីសាច់ញាតបានអោយដឹងថា មុនពេលកើតហេតុវេលាម៉ោង៨យប់ គ្រួសារជនរងគ្រោះមានគ្នា ៤នាក់ និងអ្នកជិតខាងបានជុំគ្នាផឹកសុី។ ភ្លាមៗនោះដែរក៏លេចមុខជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាកស្គូពី ពណ៍ស ស៊េរីឆ្នាំ ២០២៣ មកឈប់មុខផ្ទះជនរងគ្រោះ និងបានដើរចូលមកផឹកតែម្តង។ លុះមួយសន្ទុះក្រោយមកជនរងគ្រោះ និងជនដៃដល់បានទាស់ពាក្យសម្តីគ្នាខ្លាំងទៅៗ រួចជនដៃដល់ក៏ស្ទុះរត់ទៅយកកូនកាំបិតចិតបន្លែ ដែលដាក់នៅលើតុយកទៅចាក់ជនរងគ្រោះចំនួន១កាំបិត ចំក្រោមដើមទ្រូងខាងឆ្វេង ធ្វើឲ្យជនរងគ្រោះដួលសន្លប់បាត់ស្មារតីនៅនឹងកន្លែង។ បន្ទាប់ពីចាក់សម្លាប់ជនរងគ្រោះ ជនដៃដល់បានរត់ឡើងជិះម៉ូតូស្គុបពីមិនចាំស្លាកលេខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុ និងបានបន្តទាក់ទងទៅសមត្ថកិច្ចកោសល្យវិច្ឆិយមកពិនិត្យសាកសព និងបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារកាំបិតចុងស្រួចចាក់ចំបេះដូង បណ្ដាលឲ្យស្លាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំពោះជនសង្ស័យ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


