ព័ត៌មានអន្ដរជាតិ
ថៃរំពឹងទេសចរជាង៣លាននាក់ពីឥណ្ឌា និងតៃវ៉ាន់ ដោយបន្តការលើកលែងទិដ្ឋាការ
ប្រទេសថៃរំពឹងពីការហូរចូលនៃភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ប្រមាណជាង ៣ លាននាក់នៅឆ្នាំ ២០២៤ តាមរយៈការបន្តគោលនយោបាយលើកលែងទិដ្ឋាការជាមួយប្រទេស និងដែនដីទាំង២ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ដោយអាចឱ្យភ្ញៀវទេសចរស្នាក់នៅក្នុងប្រទេសរបស់ខ្លួនរហូតដល់ ៦០ ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger។

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានរាយការណ៍ថា ប្រទេសថៃបានយល់ព្រមរួចហើយលើកម្មវិធីលើកលែងទិដ្ឋាការទៅវិញទៅមកប្រចាំឆ្នាំជាមួយតៃវ៉ាន់ និងឥណ្ឌា ដែលគ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។
នាយកការិយាល័យ TAT ប្រចាំក្រុងតៃប៉ិ លោក Sarima Chindamat បានបង្ហាញទំនុកចិត្តថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរតៃវ៉ាន់ អាចកើនឡើងដល់១លាននាក់នៅឆ្នាំនេះ ដែលតួលេខនៃការរំពឹងទុកនេះ លើសពីតួលេខឆ្នាំ ២០១៩ ដែលភ្ញៀវទេសចរតៃវ៉ាន់ ប្រមាណ ៧៨១ ៦៧៤ នាក់ បានទៅលេងប្រទេសថៃ។
លោកនិយាយបន្ថែមយ៉ាងដូច្នេះថា៖ «ក្នុងអំឡុងឆមាសទី១នៃឆ្នាំ ២០២៤ គោលនយោបាយទិដ្ឋាការបានទាក់ទាញភ្ញៀវទេសចរតៃវ៉ាន់ចំនួន ៥៣៣ ០០០ នាក់ ដោយកើនឡើង ៣៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលមានចំនួន ៣៩៦ ០០០ នាក់»។

ថៃក៏ពង្រីកមហិច្ឆតារបស់ខ្លួន ក្នុងការទាក់ទាញភ្ញៀវទេសចរឥណ្ឌាឱ្យបានជាង ២ លាននាក់ផងដែរក្នុងឆ្នាំនេះ។ នាយកការិយាល័យ TAT ប្រចាំក្រុងម៉ុមបៃ លោក Isada Saovaros បាននិយាយថា៖ «ក្នុងឆមាសទី១នៃឆ្នាំនេះ ថៃបានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ១,០៤ លាននាក់ ដោយភ្ញៀវម្នាក់បានចំណាយជាមធ្យម ៣៨ ០០០ បាត (១ ០០០ ដុល្លារអាមេរិក)/ដំណើរ»។
លោក Saovaros បានលើកឡើងពីឱកាសទាក់ទាញភ្ញៀវទេសចរឥណ្ឌា ដោយថាថៃជាកន្លែងរៀបចំកិច្ចប្រជុំផ្សេងៗ សម្រាប់នាំបុគ្គលិកក្រុមហ៊ុនធ្វើដំណើរកម្សាន្ត និងវិស្សមកាលជាលក្ខណៈគ្រួសារជាដើម។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលថៃបានខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងដើរអូសជើង ក្នុងមហិច្ឆតាទាក់ទាញភ្ញៀវបរទេសឱ្យបាន ៣៥ លាននាក់ក្នុងឆ្នាំនេះ។ ក្នុងជំហានចុងក្រោយដើម្បីសម្រេចគោលដៅនេះ ថៃកាលពីសប្ដាហ៍មុន បានពង្រីកបញ្ជីលើកលែងទិដ្ឋាការចំនួន ៦០ ថ្ងៃ សម្រាប់ប្រមាណ ៩៣ ប្រទេស៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C