ព័ត៌មានអន្ដរជាតិ
ថៃព្យាករការខាតបង់ ៤០ ប៊ីលានបាត ក្នុងវិស័យទេសចរណ៍ ដោយសារជម្លោះមជ្ឈិមបូព៌ា
ថៃអាចនឹងខាតបង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៤០ ប៊ីលានបាត (ប្រហែល ១២៥ លានដុល្លារ) ពីជម្លោះនៅមជ្ឈិមបូព៌ាពាក់ព័ន្ធអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្រោមសេណារីយ៉ូដ៏អាក្រក់បំផុតដែលការបិទដែនអាកាសបន្តបិទរយៈពេល ៨ សប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងពីការប៉ាន់ស្មាននេះ កាលពីដើមសប្ដាហ៍មុន ប៉ុន្តែមកទល់ថ្ងៃចន្ទសប្ដាហ៍នេះ (១៦ មីនា) ដែនអាកាសនៅជុំវិញតំបន់ជម្លោះនៅតែបន្តបិទ ហើយអាកាសចរណ៍ស៊ីវិលនៅតែទាន់អាចដំណើរការដូចដើម។
លោកស្រី Natthriya Thaweevong លេខាធិការអចិន្ត្រៃយ៍ក្រសួងទេសចរណ៍ និងកីឡា និយាយថា អ្នកធ្វើដំណើរមកពីមជ្ឈិមបូព៌ា និងអឺរ៉ុប ត្រូវបានរារាំងយ៉ាងខ្លាំងដោយការបិទដែនអាកាស ដោយសារជើងហោះហើរជាច្រើនមិនអាចដំណើរការបាន។
ក្រុមហ៊ុនអាកាសចរណ៍សំខាន់នៅតំបន់ឈូងសមុទ្រពែរ្សដូចជា Emirates និង Etihad Airways បានបន្តជើងហោះហើរតែមួយចំនួនតូចប៉ុណ្ណោះ។
ក្រសួងបានវាយតម្លៃផលប៉ះពាល់ទេសចរណ៍ដោយប្រើសេណារីយ៉ូ ៣ យ៉ាង៖ ប្រសិនបើដែនអាកាសមជ្ឈិមបូព៌ាត្រូវបិទរយៈពេល ៣, ៤, និង ៨ សប្តាហ៍។
ប្រសិនបើដែនអាកាសនៅតែបិទរយៈពេល ៨ សប្តាហ៍ ឬយូរជាងនេះ ចំនួនភ្ញៀវទេសចរបរទេសអាចធ្លាក់ចុះជាងកន្លះលាននាក់ ឬជាង ៥៩៥ ០០០ នាក់ ដែលបណ្ដាលការខាងបង់ប្រាក់ ៤០,៩ ប៊ីលានបាត។
លោកស្រី Natthriya បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អាចនឹងដំឡើងថ្លៃសំបុត្រក្នុងរដូវក្តៅ ដោយសារតែតម្លៃប្រេងឡើងខ្ពស់។ បញ្ហានេះ អាចប៉ះពាល់ដល់ភ្ញៀវទេសចរមកពីគ្រប់ទីផ្សារទាំងអស់ ជាពិសេសអឺរ៉ុប មជ្ឈិមបូព៌ា។ ក្រៅពីនោះ អតិផរណាខ្ពស់នៅអឺរ៉ុបអាចកាត់បន្ថយចំនួនទឹកប្រាក់ដែលជនជាតិអឺរ៉ុបអាចចំណាយលើការធ្វើដំណើរ។
លោកស្រីបន្តថា ថៃមានគម្រោងផ្តោតការយកចិត្តទុកដាក់បន្ថែមលើទីផ្សារជិតៗដូចជាម៉ាឡេស៊ី ឥណ្ឌា និងកូរ៉េខាងត្បូងជាដើម ខណៈបន្តថា ជម្លោះមជ្ឈិមបូព៌ាផ្តល់ឱកាសមួយដើម្បីផ្សព្វផ្សាយប្រទេសថៃជាមជ្ឈមណ្ឌលអាកាសចរណ៍ ដោយភ្ជាប់ជើងហោះហើរពីអាស៊ី និងអាស៊ីអាគ្នេយ៍ទៅអឺរ៉ុប៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


