ព័ត៌មានអន្ដរជាតិ
ប្រជាជនជប៉ុនបន្តធ្លាក់ចុះ១៥ឆ្នាំជាប់ៗគ្នា បង្កជាបញ្ហាប្រឈមធំៗចំនួន២
ឆ្នាំ២០២៣ គឺជាកំណត់ត្រាថ្មីសម្រាប់ជប៉ុន ដែលមានការធ្លាក់ចុះចំនួនប្រជាជនច្រើនបំផុតមិនធ្លាប់មានពីមុនមក បើគិតចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៦០។ តួលេខធ្លាក់ចុះនេះ បានក្លាយជាការដាក់សម្ពាធបន្ថែមទៅលើប្រព័ន្ធសន្តិសុខសង្គមរបស់ជប៉ុន ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារការងារ។

ប្រជាជនជប៉ុន បានធ្លាក់ចុះចំនួន ៨៦១ ០០០នាក់នៅក្នុងឆ្នាំ២០២៣ ដែលធ្វើឲ្យចំនួនប្រជាជនសរុបនៅក្នុងប្រទេសអាស៊ីមួយនេះនៅសល់ត្រឹមតែ ១២១,៦លាននាក់ប៉ុណ្ណោះ។ បើយោងតាមក្រសួងកិច្ចការផ្ទៃក្នុងជប៉ុន វាជាការធ្លាក់ចុះរយៈពេល១៥ឆ្នាំជាប់ៗគ្នា។
ដោយឡែក ចំនួនប្រជាជនបរទេសដែលទៅនៅជប៉ុន បានកើនឡើងជាលើកដំបូងដល់ចំនួន ១១% ដែលចំនួនសរុបបច្ចុប្បន្នមានប្រមាណ ៣លាននាក់។ យ៉ាងណាមិញ តួលេខនេះមិនអាចជួយបង្គ្រប់នៃលំហូរធ្លាក់ចុះនៃជនជាតិជប៉ុនបាននោះឡើយ ខណៈដែលចំនួនសរុបជនជាតិជប៉ុនបានបន្តធ្លាក់ចុះដល់ ០,៤%ឯណោះ។
ការថយចុះចំនួនប្រជាជន បានបង្កបញ្ហាប្រឈមជាច្រើនសម្រាប់ជប៉ុន រួមទាំងកង្វះខាតកម្លាំងពលកម្មផងដែរ ខណៈអត្រាអ្នកអត់ការងារធ្វើរបស់ជប៉ុនមានមិនដល់ ៣% ដែលជាកម្រិតទាបបំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍។ អាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរនៃកង្វះខាតកម្លាំងពលកម្ម។ នៅក្នុងវិស័យសេវាកម្ម មនុស្សម្នាក់នៅជប៉ុនមានឱកាសការងារដល់ជិត៣កន្លែងឯណោះ ហើយកន្លែងដែលខ្វះខាតកម្លាំងច្រើនជាងគេគឺក្រុមហ៊ុនសំណង។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Teikoku Databank ក្រុមហ៊ុនចំនួន២៦០នៅជប៉ុន បានក្ស័យធននៅឆ្នាំ២០២៣ ដោយសារពួកគេមិនអាចរកបានបុគ្គលិកគ្រប់គ្រាន់ ដើម្បីបន្តប្រតិបត្តិការ។
សម្រាប់ឆ្នាំ២០២៣ ប្រជាជនជប៉ុន ដែលដល់វ័យធ្វើការ មានចំនួនស្ទើរតែដូចគ្នា បើធៀបនឹងឆ្នាំ២០២២កន្លងទៅ ថ្វីដ្បិតមានកំណើនជនបរទេសមួយចំនួនចូលទៅធ្វើការនៅក្នុងប្រទេសជប៉ុនក៏ដោយ។
ក្តីបារម្ភមួយទៀតសម្រាប់ជប៉ុន គឺសម្ពាធលើប្រព័ន្ធសន្តិសុខសង្គមរបស់ប្រទេសជាតិ ដោយអ្នកបង់ពន្ធកាន់តែមានចំនួនតិចជាងមុន សម្រាប់គាំទ្រដល់ការកើនឡើងនៃចំនួនជនចាស់ជរា។ សេដ្ឋកិច្ចវិទូជប៉ុន លោក Takero Doi បានព្យាករកាលពីឆ្នាំ២០១៨កន្លងទៅថា ចំណូលពន្ធ និងចំណូលបានពីធានារ៉ាប់រងរបស់ជប៉ុន នឹងថយចុះប្រហែល ១០% នៅឆ្នាំ២០៤០ខាងមុខ ដែលនោះទំនងធ្វើឲ្យកាន់តែមានភាពស្មុគស្មាញសម្រាប់ការផ្តល់ហិរញ្ញប្បទានពង្រីកការចំណាយសន្តិសុខសង្គម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


