ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ព្រមានថា កូរ៉េខាងជើងអាចបាញ់មីស៊ីលកៀកពេលបោះឆ្នោតនៅអាមេរិក
រដ្ឋាភិបាលក្រុងព្យុងយ៉ាង ទំនងជាអាចពិចារណាបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែររបស់ខ្លួន កៀកពេលបោះឆ្នោតនៅសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខ បន្ទាប់ពីលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានបង្ហាញពីសមត្ថភាពក្បាលគ្រាប់ថ្មីបំពាក់លើមីស៊ីល ដែលអាចមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់អាស៊ី។ នេះបើយោងតាមការលើកឡើងរបស់លោក Shin Wonsik រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៨ខែកក្កដា ក្នុងពេលកំពុងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយជប៉ុន និងសហរដ្ឋអាមេរិក។

លោក Shin បាននិយាយថា កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីលមុនឬក្រោយពេលអាមេរិកបោះឆ្នោតរើសប្រធានាធិបតីថ្មី ដើម្បីបង្ហាញពីអនុភាពរបស់ខ្លួនប្រឆាំងនឹងប្រទេសមហាអំណាច។ រដ្ឋាភិបាលក្រុងព្យុងយ៉ាង តែងមានទម្លាប់បង្ករឿងនៅរាល់ពេលមានព្រឹត្តិការណ៍នយោបាយសំខាន់ៗលើពិភពលោក។
ពេលលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតីអាមេរិកកាលពីអាណត្តិមុន កូរ៉េខាងជើងធ្លាប់បានបដិសេធនូវការអះអាងរបស់លោក ត្រាំ ដែលថាលោកមានទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន។ លុះដល់ពេលលោក ចូ បៃដិន ឡើងកាន់តំណែងបន្ត កូរ៉េខាងជើងរឹតតែមានទំនាក់ទំនងមិនល្អថែមទៀតជាមួយអាមេរិក ហើយបានប្រកាសមិនចូលរួមបន្តកិច្ចចរចាលើការរំសាយអាវុធនុយក្លេអ៊ែរដែលបានជាប់គាំងអស់រយៈពេលជាយូរណាស់មកហើយ។
កាលពីខែកញ្ញាឆ្នាំ២០១៧ កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់បែកបរមាណូដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន ដែលមានថាមពលផ្ទុះចន្លោះពី ១២០ទៅ២៥០គីឡូតោន។ វិទ្យាស្ថានកូរ៉េខាងត្បូងសម្រាប់ការវិភាគការពារជាតិ បាននិយាយកាលពីឆ្នាំ២០២៣ថា កូរ៉េខាងជើងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរបែបនេះប្រមាណពី ៨០ទៅ៩០គ្រាប់ ហើយលោក គីម ជុងអ៊ុន គ្រោងបង្កើនឲ្យបានពី ១០០ទៅ៣០០គ្រាប់នាពេលខាងមុខ។
ជាវិធានការទប់ស្កាត់ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានចាប់ផ្ដើមសហការគ្នាកាលពីខែធ្នូឆ្នាំ២០២៣ ដើម្បីផ្ដល់ដំណឹងឲ្យគ្នាភ្លាមៗពាក់ព័ន្ធនឹងការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាង និងបង្កើតនិតីវិធីប្រតិបត្តិការស្ដង់ដារមួយសម្រាប់ការផ្លាស់ប្ដូរព័ត៌មាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


