ព័ត៌មានអន្ដរជាតិ
Mitsubishi គ្រោងចូលសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda-Nissan
ក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors គ្រោងចូលរួមក្នុងសម្ព័ន្ធភាពនៃក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor និង Nissan Motor ដោយនឹងបង្កើតចំណងទំនាក់ទំនងផលិតរួមគ្នា ចំពេលដែលការប្រកួតប្រជែងលើទីផ្សារអន្តរជាតិកាន់តែខ្លាំងឡើងៗ ជាពិសេសពីក្រុមហ៊ុនចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia កាលពីថ្ងៃអាទិត្យ។

ប្រសិនបើបូកបញ្ជូលគ្នា ក្រុមហ៊ុនទាំង៣លក់រថយន្តរហូតដល់ ៨ លានគ្រឿងប្រចាំឆ្នាំ។ Nikkei Asia បានផ្សាយថា ក្រុមហ៊ុន Mitsubishi Motors ដែលមានហ៊ុន ៣៤ ភាគរយកាន់កាប់ដោយក្រុមហ៊ុន Nissan នឹងធ្វើការជាមួយHonda និង Nissan ដើម្បីបញ្ចប់ព័ត៌មានលម្អិតនៃភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ដោយបន្ថែមថាក្រុមហ៊ុនទាំង៣មានបំណងបង្កើតស្តង់ដារសុសវែររថយន្តដែលប្រើដើម្បីគ្រប់គ្រងរថយន្ត។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនទាំង៣មិនបានបញ្ជាក់ឱ្យច្បាស់លាស់ អំពីអ្វីដែលកាសែត Nikkei Asia រាយការណ៍នៅឡើយទេ។
យ៉ាងណាមិញ គេមើលឃើញថា ការបោះជំហានបែបនេះ កើតឡើងខណៈ Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ៣ របស់ជប៉ុន បានបាត់បង់ចំណែកទីផ្សារជាលំដាប់នៅទីផ្សារធំៗរួមមានសហរដ្ឋអាមេរិក និងចិន ស្របពេលដែលប្រទេសទាំង២ បានគ្របដណ្ដប់ជាងពាក់កណ្តាលនៃការលក់ទូទាំងពិភពលោករបស់ក្រុមហ៊ុនកាលពីត្រីមាសទី១។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនដដែល បានកាត់បន្ថយទស្សនវិស័យប្រចាំឆ្នាំរបស់ខ្លួន បន្ទាប់ពីចេញការបញ្ចុះតម្លៃទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក ស្ទើរតែធ្វើឱ្យក្រុមហ៊ុនរកប្រាក់ចំណេញមិនបានក្នុងត្រីមាសទី១។
កាលពីខែមីនា ក្រុមហ៊ុន Nissan និង Honda បាននិយាយថា ពួកគេកំពុងពិចារណាពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសហការគ្នាលើការផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិតនៅក្នុងសុសវែររថយន្ត។
តាមពិតទៅ ក្រុមហ៊ុន Mitsubishi ស្ថិតក្នុងសម្ព័ន្ធភាពយូរអង្វែងហើយជាមួយ Nissan និងក្រុមហ៊ុនផលិតរថយន្តបារាំង Renault ។ គេមើលឃើញថា កិច្ចសហការដាច់ដោយឡែកពីគ្នារវាង Nissan Honda និង Mitsubishi Motors អាចជួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនកាត់បន្ថយការចំណាយ និងបង្កើនការប្រយុទ្ធក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញលើវិស័យរថយន្តអគ្គិសនី ដែលមានក្រុមហ៊ុនបរទេសដូចជា BYD របស់ចិន និង Tesla របស់អាមេរិក កំពុងវាតទីនៅលើទីផ្សារ៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?