ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ ៖ ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទ ត្រៀមរួចជាស្រេច ចូលរួមគាំទ្របើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ២៩ កក្កដា នេះថា ថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ សាស្ត្រាចារ្យ សិស្សានុសិស្ស នៃគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងបច្ចេកទេស បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមគាំទ្រ និងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ “ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។

លោក កត្តា អ៊ន បានធ្វើការអំពាវនាវបន្ថែមដល់អង្គភាពចំណុះឱ្យក្រសួង និងគ្រឹះស្ថានបណ្តុះបណ្តាលទាំងអស់ ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងឱ្យបានខ្ជាប់ខ្ជួន ដោយចូលរួមគាំទ្រ និងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយរួមគ្នាវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ឱ្យបានព្រមៗ គ្នា ដើម្បីស្មារតីជាតិតែមួយ ក៏ដូចជាដើម្បីប្រយោជន៍ជាតិមាតុភូមិយើងពីមួយជំនាន់ទៅមួយជំនាន់។
ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំដល់អង្គភាពក្រោមឱវាទ និងនិយោជកតាមរោងចក្រសហគ្រាសទាំងអស់ ត្រូវរៀបចំវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីចូលរួមគាំទ្រ និងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ “ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ” ដែលជា “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប” និងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់ សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា។

ទន្ទឹមនឹងនេះ នៅថ្ងៃទី ៣ ឬ ទី ៤ សីហា ក្រសួងបានសូមធ្វើការណែនាំចាត់តាំងការិយាល័យ ឬផ្នែករដ្ឋបាល ដើម្បីរៀបចំ និងសម្របសម្រួលពិធីអបអរសាទរ។ កំណត់ទីតាំងសមស្របដែលអាចប្រមូលផ្ដុំ ឬជួបជុំមន្ត្រីរាជការ ឬសិស្ស-និស្សិត។ រៀបចំឧបករណ៍សម្រាប់ចាក់ផ្សាយបន្តផ្ទាល់ពីទស្សនីយភាព នៃការបើកការដ្ឋានសាងសង់ និងតេស្តឧបករណ៍បំពងសំឡេងដែលមានក្នុងអង្គភាព។ រៀបចំឧបករណ៍ ដូចជា គង ជួង រគាំង ស្គរ ប៉ោត និងត្រដោក តាមគ្រប់មធ្យោបាយដែល ខ្លួនមាន ដើម្បីបន្លឺសំឡេងឱ្យបានកងរំពង។ ជូនដំណឹងដល់មន្ត្រីរាជការ សិស្ស និស្សិត អំពីទីតាំង និងរំហូរ នៃការរៀបចំពិធីអបអរសាទរ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។
នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ៧:២០ នាទីព្រឹក ៖ ចាក់ផ្សាយបន្តផ្ទាល់ជាសំឡេង ពីទស្សនីយភាព នៃការបើកការដ្ឋានសាងសង់នៅទីតាំងអង្គភាពរបស់ខ្លួន ដើម្បីឱ្យមន្ត្រីរាជការ សិស្ស និស្សិតទាំងអស់បានស្តាប់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ម៉ោង ៨:៣០ នាទីព្រឹក រៀបចំឱ្យមន្ត្រីរាជការ សិស្ស និស្សិតទាំងអស់ ចូលដល់ទីតាំងដែលបានកំណត់ និងចាត់បុគ្គលិកឱ្យត្រៀមវាយឧបករណ៍ដែលបានត្រៀមទុកសម្រាប់ចូលរួមពិធីអបអរសាទរ និងម៉ោង ៩:០៩ នាទីព្រឹក រួមគ្នាវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមានឱ្យបានព្រមៗ គ្នា៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


