សេដ្ឋកិច្ច
ហាងឆេងមាសធ្លាក់ចុះ តែអ្នកជំនាញថា មាសនៅតែរក្សាតម្លៃខ្ពស់
តម្លៃមាសនៅក្នុងស្រុកបានធ្លាក់ចុះបន្តិចនៅរយៈពេលប៉ុន្មានថ្ងៃនេះ ស្របពេលដែលតម្លៃមាសអន្តរជាតិមានការធ្លាក់ចុះខណៈអ្នកជំនាញយល់ថា តម្លៃហាងឆេងមាសនៅតែរក្សាតម្លៃខ្ពស់នៅឡើយ។
អាជីវករលក់មាសនៅផ្សារជម្ពូវ័ន បានប្រាប់ថា តម្លៃហាងឆេងមាសនៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤ នេះ ធ្លាក់ចុះមកនៅ ២៨៧ ដុល្លារ ក្នុងមួយជី។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities កាលពីសប្ដាហ៍មុន ព័ត៌មាននៅសហរដ្ឋអាមេរិកមិនល្អ បានធ្វើឱ្យតម្លៃមាសបានស្ទុះឡើងរហូតទៅដល់ ២៤៧៦ ដុល្លារ ក្នុងមួយអោន ប៉ុន្តែចាប់ពីថ្ងៃទី ០២ រហូតដល់ថ្ងៃទី ៧ ខែសីហានេះ តម្លៃហាងឆេងមាសមានទំនោធ្លាក់ចុះបន្តិចម្ដងៗ ក្នុងមួយថ្ងៃរហូតដល់ ២០ ទៅ ៣០ ដុល្លារ ក្នុងមួយតម្លឹង។
នៅថ្ងៃទី ០៧ ខែសីហានេះ តម្លៃមាសនៅសល់ ២៣៨៤ ដុល្លារ ក្នុងមួយអោន ស្មើនឹងជាង ២៨៧០ ដុល្លារក្នុងមួយតម្លឹងនៅកម្ពុជា។

លោក ឡុង សំណាង បញ្ជាក់ថា តម្លៃហាងឆេងនេះ មិនមានការធ្លាក់ថ្លៃខ្លាំងនោះទេ ដោយសារតែតម្លៃហាងឆេងមាសបច្ចុប្បន្ន មិនទាន់ជាតម្លៃទាបនៅឡើយទេ ពោលគឺនៅរក្សាតម្លៃខ្ពស់នៅឡើយ។
លោក ឡុង សំណាង ប្រសិនបើមិនមានភាពតានតឹងភូមិសាស្ត្រនយោបាយទេ តម្លៃហាងឆេងមាសនឹងមានការធ្លាក់ចុះបន្តិចម្ដងៗ ខណៈបើមានព័ត៌មានក្ដៅកើតឡើងវិញ បែរជាតម្លៃមាសហក់ឡើងមួយថ្ងៃរហូតដល់ ១០០ ទៅ ២០០ ដុល្លារ ក្នុងមួយតម្លឹង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


