ព័ត៌មានអន្ដរជាតិ
មកដឹងសារសំខាន់របស់កូវ៉ាក់ និងរបៀបផ្ដល់វ៉ាក់សាំងទៅប្រទេសមានចំណូលទាប
តើកូវ៉ាក់ជាអ្វី?
កូវ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ពិភពលោក ក្នុងការផ្ដល់វ៉ាក់សាំងកូវីដដល់ប្រទេសក្រីក្រនិងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ កូវ៉ាក់ចាប់ផ្ដើមបង្កើតឡើងកាលពីឆ្នាំមុន ដឹកនាំដោយអង្គការ GAVI, CEPI, និង WHO ក្នុងភាពជាដៃគូជាមួយនឹង UNICEF ។

អ្នកណាខ្លះដែលចូលរួមនៅក្នុងកម្មវិធីរបស់អង្គការសុខភាពពិភពលោក?
កូវ៉ាក់មានគោលបំណងផ្ដល់វ៉ាក់សាំងកូវីដដោយឥតគិតថ្លៃ ដល់ប្រជាជនយ៉ាងតិច ២០% នៃប្រទេសក្រីក្រចំនួន ៩២ នៅលើពិភពលោកនៅចុងឆ្នាំ ២០២១ ។ មានប្រទេសជាង ៥០ ផ្សេងទៀតដែលរួមមាន កាណាដានិងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដូចជាអាហ្វ្រិកខាងត្បូងនិងម៉ិកស៊ិក ក៏បានបញ្ជាទិញវ៉ាក់សាំងតាមរយៈកូវ៉ាក់ ប៉ុន្តែត្រូវចំណាយសម្រាប់ដូសដោយខ្លួនឯង។
តើវ៉ាក់សាំងណាខ្លះត្រូវបានធានា?
កូវ៉ាក់បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតធំៗ ភាគច្រើនរួមមាន Pfizer , Johnson & Johnson និង Novavax ។ប៉ុន្តែនៅឆមាសទីមួយនៃឆ្នាំ ២០២១ ផែនការចែកចាយវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់គឺសម្រាប់តែវ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុន AstraZeneca PLC និងសាកលវិទ្យាល័យ Oxford ប៉ុណ្ណោះ ។
ពេញមួយឆ្នាំវ៉ាក់សាំង AstraZeneca ត្រូវបានព្យាករណ៍ថា នឹងទទួលបានប្រហែលមួយភាគបីនៃការផ្គត់ផ្គង់ដោយកូវ៉ាក់ ចំណែក J&J និង Novavax និងក្រុមហ៊ុនផលិតផ្សេងទៀតអាចនឹងទទួលបានការអនុញ្ញាតដូចការរំពឹងទុកដែរ។

តើវ៉ាក់សាំងកូវីដនឹងត្រូវបរិច្ចាគប៉ុន្មាន?
កូវ៉ាក់និយាយថាខ្លួនបានចរចាកិច្ចព្រមព្រៀងសម្រាប់ការចាក់វ៉ាក់សាំងប្រហែល ២.២៧ ពាន់លានដូសក្នុងឆ្នាំនេះ ទោះបីភាគច្រើនមិនទាន់ត្រូវបានអនុញ្ញាតឬកំពុងស្ថិតក្នុងការសាកល្បងព្យាបាលក៏ដោយ។ វ៉ាក់សាំងទាំងអស់នោះលើកលែងតែ J&J មួយដែលត្រូវការដូសពីរដង ហើយវ៉ាក់សាំងខ្លះនឹងទៅប្រទេសផ្ដល់ហិរញ្ញប្បទានដោយខ្លួនឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖wsj
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


