ព័ត៌មានអន្ដរជាតិ
ក្រុមមនុស្សឈាមប្រភេទ A ប្រឈមឆ្លងកូវីដខ្ពស់
ការសិក្សាមួយបានរកឃើញថា មនុស្សដែលមានឈាមប្រភេទ A ប្រឈមនឹងហានិភ័យឆ្លងកូវីដខ្ពស់ជាងគេ ព្រោះវីរុសអាចភ្ជាប់ទៅនឹងកោសិកាផ្លូវដង្ហើមរបស់ពួកគេបានយ៉ាងងាយ។

ក្រុមអ្នកស្រាវជ្រាវបានស៊ើបអង្កេត ពីរបៀបដែលវីរុសភ្ជាប់ទៅនឹងកោសិកាឈាមក្រហម នៃប្រភេទ A, B និង O រកឃើញថា វីរុសមិនអាចចាក់បញ្ចូលកោសិកាឈាមក្រហមដោយផ្ទាល់ដោយមិនគិតពីក្រុម ប៉ុន្តែអង់ទីគ័រនៅលើកោសិកាផ្សេងទៀតនៃមនុស្សប្រភេទ A មានទំនាក់ទំនងជិតស្និទ្ធខ្ពស់ចំពោះ SARS-CoV-2 ត្រូវបានរកឃើញនៅក្នុងបំពង់ផ្លូវដង្ហើម ដែលបង្ហាញពីម៉ូលេគុលប្រភេទជាក់លាក់មួយហៅថា Antigen។ នេះមានន័យថា កោសិកាបំពង់កនិងច្រមុះនៃក្រុមឈាមប្រភេទ A ងាយនឹងឆ្លងមេរោគSARS-CoV-2 ជាងអ្នកដទៃ។

ទោះយ៉ាងណា ប្រភេទឈាមគឺជាបញ្ហាប្រឈមមួយ ហើយមិនមែនជាអ្វីដែលយើងអាចផ្លាស់ប្ដូរបាននោះទេ។ ប៉ុន្តែប្រសិនបើយើងអាចយល់បានកាន់តែច្បាស់ ពីរបៀបដែលវីរុសមានទំនាក់ទំនងជាមួយក្រុមឈាម យើងប្រហែលជាអាចយល់ពីវិធីសាស្ត្រការពារពីជំងឺរាតត្បាតនេះបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖dailymail
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


