ព័ត៌មានអន្ដរជាតិ
Trump៖ ដោយសារ ការគំរាមដ៏ល្ងង់ខ្លៅរបស់ Biden ទើបសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើង
ក្នុងបទសម្ភាសជាមួយមេបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២៤, បេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋ Donald Trump បានស្តីបន្ទោសចំៗទៅប្រធានាធិបតីអាមេរិក Joe Biden ថា ជាមនុស្សមាន IQ ទាបបំផុត និងនាំពិភពលោកឈានទៅរកសង្គ្រាមនុយក្លេអ៊ែរ ដោយសារតែការគំរាមដ៏ល្ងង់ខ្លៅរបស់គាត់ប្រឆាំងប្រទេសរុស្ស៊ី។

លោក ត្រាំ អះអាងម្តងហើយម្តងទៀតថា នៅឆ្នាំ២០២២នោះ បើលោកនៅកាន់តំណែងក្នុងសេតវិមានវិញ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ច្បាស់ជាមិនកើតឡើងឡើយ ហើយនៅក្នុងកិច្ចសម្ភាសជាមួយលោក Elon Musk, អតីតប្រធានាធិបតីអាមេរិករូបនេះ យល់ឃើញថា ការដែលរុស្ស៊ីដាក់ទ័ពយ៉ាងច្រើននៅតាមព្រំដែន គឺគ្រាន់ជាយុទ្ធសាស្រ្តចង់ចរចាប៉ុណ្ណោះ។
តាមការចុះផ្សាយរបស់ RT, លោក Trump និយាយថា «តាមខ្ញុំគិត ប្រធានាធិបតីរុស្ស៊ី Vladimir Putin ធ្វើអ៊ីចឹង គឺដើម្បីចរចា ប៉ុន្តែបន្ទាប់មក លោក Biden បែរជាចាប់ផ្តើមនិយាយរឿងដ៏ឆោតល្ងង់ ដោយថា អ៊ុយក្រែន អាចជាប្រទេសរបស់អង្គការណាតូទៅវិញ ហើយរុស្ស៊ីក៏ថា ពួកគេមិនយល់ស្របឡើយចំពោះរឿងនេះ»។

អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ សមាជិកភាពណាតូរបស់អ៊ុយក្រែន ត្រូវបានទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ថាជា «បន្ទាត់ក្រហម» សម្រាប់ទីក្រុងមូស្គូ ប៉ុន្តែសេតវិមាន នៅតែច្រានចោលសន្ធិសញ្ញារៀបចំដោយលោក Putin នាចុងឆ្នាំ២០២១ ដែលដោះដូរគ្នារវាងការទប់ស្កាត់ជម្លោះ ជាមួយវិធានការ បញ្ឈប់ការពង្រីកឥទ្ធិពលរបស់ណាតូទៅភាគខាងកើត។
លោក Trump អះអាងថា លោកអាចបញ្ឈប់សង្គ្រាមនេះបាន ក្នុងនាមជាប្រធានាធិបតីដ៏ឆ្លាតវៃ ហើយវាពិតជាមិនល្អសោះ ដែលលោក Biden និយាយពាក្យគំរាមកំហែងដ៏ឆោតល្ងង់ចេញពីបបូរមាត់របស់គាត់ ដែលអាចឈានទៅកើតសង្គ្រាមលោកលើកទី៣។

លើសពីនេះ លោក Trump តែងអះអាងថា លោកអាចបញ្ឈប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនដែលបញ្ជាក់ច្បាស់ថាតើ គាត់នឹងបញ្ឈប់ដោយរបៀបណាទេ ប៉ុន្តែថ្មីៗនេះមានសេចក្តីរាយការណ៍ជាច្រើនទម្លាយថា គាត់នឹងដាក់កម្រិតលើការផ្តល់ជំនួយយោធាអាមេរិក ឲ្យទៅរដ្ឋាភិបាលរបស់លោក Vladimir Zelensky៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន ព្រមានថា លោក ត្រាំ គឺជាគ្រោះថ្នាក់ពិតប្រាកដចំពោះសន្តិសុខអាមេរិក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


