ព័ត៌មានអន្ដរជាតិ
លោក បៃដិន ព្រមានថា លោក ត្រាំ គឺជាគ្រោះថ្នាក់ពិតប្រាកដចំពោះសន្តិសុខអាមេរិក
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាលើកដំបូងក្រោយប្រកាសមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិថ្មី បានព្រមានថា បេក្ខភាពមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ គឺជា «គ្រោះថ្នាក់ពិតប្រាកដចំពោះសន្តិសុខអាមេរិក»។

លោក បៃដិន បានប្រាប់ទូរទស្សន៍ CBS News កាលពីថ្ងៃអាទិត្យថា៖ «ចាំពាក្យខ្ញុំទុក ប្រសិនបើគាត់ឈ្នះការបោះឆ្នោតនេះ រង់ចាំមើលអ្វីដែលនឹងកើតឡើង។ គាត់គឺជាគ្រោះថ្នាក់ពិតប្រាកដចំពោះសន្តិសុខអាមេរិក។ មើល៍ យើងកំពុងស្ថិតនៅចំណុចនៃការផ្លាស់ប្ដូរសំខាន់ក្នុងប្រវត្តិសាស្ត្រពិភពលោក… ហើយលទ្ធិប្រជាធិបតេយ្យគឺជាគន្លឹះ»។
ក្នុងបទសម្ភាសន៍ដដែលនេះ លោក បៃដិន បានគូសបញ្ជាក់ថា លោកទទួលស្គាល់ពីភាពបរាជ័យក្រោយចាញ់ការជជែកដេញដោលលើកដំបូងជាមួយលោក ត្រាំ តែប្រធានាធិបតីវ័យ៨១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា សុខភាពរបស់លោកបច្ចុប្បន្នមិនមែនជាបញ្ហាចោទនោះទេ។ លោក បៃដិន បានពន្យល់ថា ការចាកចេញរបស់លោកពីការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីម្ដងទៀត ក៏ដោយសារលោកបារម្ភពីការកើតមានជម្លោះផ្ទៃក្នុងគណបក្សរបស់លោក ហើយគោលបំណងធំបំផុតរបស់លោកគឺរារាំងលោក ត្រាំ ឡើងកាន់អំណាចម្ដងទៀតនាខែវិច្ឆិកាខាងមុខ។ លោក បៃដិន បាននិយាយថា៖ «ខ្ញុំមានកាតព្វកិច្ចចំពោះប្រទេស ធ្វើអ្វីដែលជារឿងសំខាន់បំផុតដែលយើងអាចធ្វើបាន ហើយនោះគឺ យើងត្រូវតែកម្ចាត់លោក ត្រាំ»។
គួររំឭកថា ក្នុងភាពចលាចលម្ដងជាពីរដងក្នុងឆាកនយោបាយអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា លោកមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខនោះទេ ដោយជំនួសវិញនូវការគាំទ្រអនុប្រធានាធិបតី កាម៉ាឡា ហារីស ជាអ្នកបន្តវេន។ ការជជែកដេញដោលលើកទី១រវាងលោកស្រី ហារីស និងលោក ត្រាំ នឹងធ្វើឡើងនៅថ្ងៃទី១០ខែកញ្ញា ដោយមានការរៀបចំឡើងដោយទូរទស្សន៍ ABC News៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


