Connect with us

ជីវិតកម្សាន្ដ

សុគា គីមលាង ប្ដេជ្ញាថែរក្សាសម្បត្តិវប្បធម៌-អរិយធម៌បុព្វបុរសបន្សល់ទុកឲ្យកូនខ្មែរគ្រប់រូប

បានផុស

នៅ

ជា​ថ្មី​ម្ដង​ទៀត នាដការី​ឆ្នើម​ផ្នែក​របាំ​បុរាណ​អប្សរា កញ្ញា សុគា គីមលាង ហៅ កូនអាន់ បាន​ប្រកាស​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចូលរួម​ថែរក្សា​នូវ​សម្បត្តិ​វប្បធម៌ អរិយធម៌ ដែល​បុព្វបុរស​ជាតិខ្មែរ​បន្សល់ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​បាន​កត់សម្គាល់​ឃើញ​ថា​នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​នាដការី សុគា គីមលាង បាន​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​-​អរិយធម៌ ខណៈ​កន្លង​មក​ក៏​ត្រូវ​បាន​ទស្សនិកជន​ដឹង​ថា នាង​តែងតែ​មាន​ភាព​លេចធ្លោ​លើ​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​សិល្បៈ​ខ្មែរ។ សកម្មភាព​នេះ តែង​ទទួល​បាន​ការ​កោតសរសើរ និង​គាំទ្រ​ពី​សំណាក់​មហាជន​ខ្មែរ​គ្រប់​វ័យ។

តួយ៉ាង​ពេលនេះ ស្រី​ស្អាត សុគា គីមលាង ហៅ កូន​អាន់ បាន​បញ្ជាក់​ដោយ​ភ្ជាប់​ជាមួយ​វីដេអូ​របស់​ខ្លួន​ថា «ខ្ញុំម្ចាស់​សូម​រាំ​ថ្វាយ​អស់​បុព្វបុរស​ជាតិខ្មែរ និង​ថែរក្សា​នូវ​សម្បត្តិ​វប្បធម៌ អរិយធម៌ ដែល​ទ្រង់​បាន​បន្សល់ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ»។ កាលពី​ថ្មីៗ នេះ កញ្ញា សុគា គីមលាង ធ្លាប់​បាន​ចេញ​មុខ​ប្ដេជ្ញា​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌​អរិយធម៌​កេរ្តិ៍មរតក​ដូនតា​ខ្មែរ​មិន​អាច​ឲ្យ​ស្លាប់​ទេ។

ជាមួយ​គ្នា​នោះ​ដែរ កញ្ញា សុគា គីមលាង បាន​អះអាង​ឆន្ទៈ​បញ្ជាក់​ថា ខ្លួន​នាង​ពិតជា​មាន​សំណាង​ណាស់​ដែល​បាន​កើត​ជា​កូន​ខ្មែរ​ចូលរួម​កិច្ច​ការពារ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ។ ទង្វើ​របស់​នាដការី​របាំ​រូប​នេះ ក៏​ទទួល​បាន​ការ​លើក​ទឹកចិត្ត និង​គាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ជាច្រើន។

កញ្ញា សុគា គីមលាង កាលពី​កន្លងទៅ នាង​ក៏​ធ្លាប់​ត្រូវ​បាន​ទ​ទស្សនិកជន​ដឹង​ថា នាង​ធ្លាប់​បាន​តំណែង​ជា​កញ្ញាឯក​សង្ក្រាន្ត​ដ៏​ស្រស់​ស្អាត នា​អំឡុង​ឆ្នាំ ២០១៨។ គេ​ចាំ​ថា កញ្ញា សុគា គីមលាង ហៅ កូន​អាន់ បាន​ទម្លាយ​ថា នាង​ធ្លាប់​ឆ្លងកាត់​នូវ​ភាព​ជូរចត់ និង​ការ​លំបាក​ច្រើន​សម្រាប់​ពាក្យ​ថា​«អប្សរា​» ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ចង់​ឲ្យ​គេ​ស្គាល់ និង​ដឹង​ថា ខ្លួន​មក​ពី​កន្លែង​ណា ជនជាតិ​អ្វី សញ្ជាតិ​អ្វី?៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣៤ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម