ព័ត៌មានអន្ដរជាតិ
Samsung រងការប្រកួតប្រជែងនៅទីផ្សារអាស៊ីអាគ្នេយ៍កាន់តែខ្លាំងពីក្រុមហ៊ុនស្មាតហ្វូនចិន
ក្រុមហ៊ុន Samsung Electronics នៅតែរក្សាតំណែងឈានមុខគេក្នុងទីផ្សារស្មាតហ្វូនសំខាន់ៗនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗពីក្រុមហ៊ុនគូប្រជែងចិន ដែលលក់ស្មាតហ្វូនក្នុងតម្លៃថោកៗជាង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ដែលស្រង់ទិន្នន័យពីរបាយការណ៍ឧស្សាហកម្មមួយ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

របាយការណ៍ពីក្រុមហ៊ុនតាមដានទីផ្សារ Canalys បានបង្ហាញថា អំឡុងពីខែមេសា ដល់ខែមិថុនា ក្រុមហ៊ុន Samsung បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនរបស់តំបន់ចំនួន ១៨ ភាគរយ។ តួលេខនេះ បង្ហាញពីការធ្លាក់ចុះ ២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាមុន ខណៈក្រុមហ៊ុនស្មាតហ្វូនចិន Xiaomi និង Oppo មានចំណែកទីផ្សារ ១៧ ភាគរយ រៀងខ្លួនៗ។
នៅត្រីមាសទី២ឆ្នាំ ២០២៤ ដដែល ក្រុមហ៊ុន Samsung បាននាំចេញស្មាតហ្វូនចំនួន ៤,៤ លានគ្រឿង កើនឡើង ៥ ភាគរយ ខណៈការលក់របស់ Xiaomi បានកើនឡើង ៣៧ ភាគរយ ហើយ Oppo បានកើន ២៤ ភាគរយ។ យ៉ាងណាមិញ តាមបណ្តាប្រទេសដែលជាទីផ្សារស្មាតហ្វូនសំខាន់ៗ ក្រុមហ៊ុន Samsung មិនបានជាប់ចំណាត់ថ្នាក់កំពូលលើការលក់នោះទេ ដោយក្រុមហ៊ុន Xiaomi ជាអ្នកលក់ដាច់ស្មាតហ្វូនបំផុតនៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ខណៈ Oppo លក់ដាច់បំផុតនៅថៃ និងវៀតណាម។

ក្រុមហ៊ុន Canalys បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនកំពុងឈានមុខគេជាមួយនឹងតម្លៃថោក និងការលក់ជំរុញផ្សេងៗ ដោយទាញយកអត្ថប្រយោជន៍ពីស្ថានភាពតម្រូវការដែលប្រែប្រួលតាមតម្លៃនៅអាស៊ីអាគ្នេយ៍។ រហូតមកដល់ពេលនេះ Samsung អាចរក្សាតំណែងកំពូលរបស់ខ្លួនភាគច្រើនបាន ដោយសារតែភាពលេចធ្លោរបស់ក្រុមហ៊ុនលើស្មាតហ្វូន ដែឡលមានតម្លៃពីមធ្យមទៅទាប ជាជាងតម្លៃខ្ពស់។ ការណ៍នេះ ទាមទារឱ្យ Samsung បង្កើនយុទ្ធសាស្ត្រកំណត់តម្លៃរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន។
ថ្មីៗនេះ ក្រុមហ៊ុន Samsung បានបាត់បង់តំណែងកំពូលទៅឱ្យក្រុមហ៊ុន Xiaomi នៅឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំបំផុតរបស់ពិភពលោក ខណៈចំណែកទីផ្សារសកលរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង បានធ្លាក់ចុះមកនៅត្រឹម ១៩ ភាគរយក្នុងត្រីមាសទី២ ពី ២១ ភាគរយ កាលពីឆ្នាំមុន។ ក្នុងអំឡុងពេលដូចគ្នានេះ ចំណែកទីផ្សារសកលរបស់ក្រុមហ៊ុន Xiaomi បានកើនឡើងពី ១៣ ទៅ ១៥ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


