ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់១៥នាក់ ក្នុងហេតុការណ៍ផ្ទុះឆេះរោងចក្រផលិតថ្នាំពេទ្យនៅឥណ្ឌា
យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឆេះរោងចក្រផលិតថ្នាំពេទ្យមួយកន្លែង កាលពីរសៀលថ្ងៃទី២១ខែសីហា នៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា។

អធិការប៉ូលិសប្រចាំតំបន់កើតហេតុ លោក M. Deepika បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ចំនួនអ្នកស្លាប់គិតត្រឹមពេលនេះគឺ ១៥នាក់ ហើយទំនងជាកើនឡើងថែមទៀត។ មនុស្សជិត ៤០នាក់បានរងរបួស។ ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ»។
អគ្គិភ័យបានឆាបឆេះនៅពេលរសៀលនៅឯអង្គភាពផលិតកម្ម 16HA នៃរោងចក្រ Escientia Advanced Sciences ដែលជាកន្លែងផលិតឱសថឯកជនដែលបើកដំណើរការតាំងពីឆ្នាំ២០១៩។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ ហើយមូលហេតុសង្ស័យអាចបណ្ដាលមកពីការផ្ទុះម៉ាស៊ីនរ៉េអាក់ទ័រគីមីនៅក្នុងរោងចក្រ។
រោងចក្រ Escientia មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ យ៉ាងណា រដ្ឋាភិបាលឥណ្ឌា បានបញ្ជាឲ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។
សូមរំឭកថា ក្នុងឆ្នាំ២០២៣ មានមនុស្ស២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងឧបទ្ទវហេតុអគ្គិភ័យស្រដៀងគ្នានេះ ដែលបានផ្ទុះម៉ាស៊ីនរ៉េអាក់ទ័រប្រើសម្រាប់រំលាយសារធាតុគីមីចូលគ្នា នៅឯរោងចក្រ Sahithi Pharma ក្នុងទីក្រុង Anakapalli៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន