Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន មួយថ្ងៃបាញ់មីស៊ីល១២៧គ្រាប់ និងដ្រូន ១០៩គ្រឿង

បានផុស

នៅ

មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន Mykola Oleshchuk បញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយ សឹងតែទូទាំងប្រទេសអ៊ុយក្រែនទៅហើយ ដោយក្នុងនោះមានការបាញ់មីស៊ីលអស់ចំនួន១២៧គ្រាប់ និងដ្រូន១០៩គ្រឿង កាលពីថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, ក្នុងការវាយប្រហារនោះ ទីក្រុងកៀវអះអាងថា ភាគច្រើនគឺកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ដោយថែមទាំងសម្លាប់មនុស្សចំនួន៧នាក់ទៀតផង។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បង្ហោះនៅលើ Telegram ដែរថា «នេះគឺជាការវាយប្រហារធំបំផុតមួយ ដោយមានមីស៊ីលជាង១០០គ្រាប់ និងដ្រូនប្រភេទ Shahed ប្រហែល១០០គ្រឿង»។

(រូបថត៖ Telegram)

ជុំវិញការឡើងកម្តៅថ្មីនេះ ទីក្រុងមូស្គូប្រកាសនៅថ្ងៃនោះថា ខ្លួនបានបើកការវាយប្រហារដ៏ធំមួយលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងវាយលុកគ្រប់គោលដៅទាំងអស់ ខណៈក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ពីការកំណត់គោលដៅលើរោងចក្រថាមពលអគ្គិសនីនៅក្នុងតំបន់ចំនួន៩ រួមទាំងទីក្រុង កៀវ និង Odessa ផងដែរ។

ក្រោយ​ការ​វាយ​ប្រហារ​របស់​រុស្សី តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ុយក្រែនក៏​ដាច់​ចរន្ត​អគ្គិសនី និង​ទឹក ហើយលោក Zelensky អះអាងថា វិស័យថាមពលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

(រូបថត៖ AP)

ត្បិតតែការវាយប្រហារលើកនេះមានទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែវាមិនទាន់ធំដូចខែធ្នូឆ្នាំ២០២៣ទេ ដែលកាលនោះរុស្ស៊ីបានបាញ់មីស៊ីល១៥៨គ្រាប់ ស្រោចលើអ៊ុយក្រែន។

ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកពេញទំហឹងនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ខ្លួនតែងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជានិច្ច ជាពិសេសប៉ុន្មានខែចុងក្រោយនេះ ដែលទីក្រុងមូស្គូធ្វើឲ្យប្រជាជនអ៊ុយក្រែន ត្រូវរងទុក្ខវេទនាដោយសារគ្មានអគ្គិសនីប្រើប្រាស់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Zelensky គាំទ្រ​ឥណ្ឌា​រៀបចំ​កិច្ច​ប្រជុំ​កំពូល​សន្តិភាព​លើក​ទី​២​របស់​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣១ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម