ព័ត៌មានជាតិ
អាហារូបករណ៍ SHE-CAN 2025 ផ្តល់ឱកាសដល់និស្សិតនារីសិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក
អាហារូបករណ៍ SHE-CAN 2024-2025 បានត្រឡប់មកជាថ្មីម្តងទៀត សម្រាប់និស្សិតនារីកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់សិក្សាថ្នាក់បរិញ្ញាបត្រក្នុងមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក ដោយមានបញ្ចូលទាំងប្រាក់ឧបត្ថម្ភ កន្លែងស្នាក់នៅ រួមទាំងកម្មវិធីសិក្សាផ្សេងទៀត។

SHE-CAN គឺជាអាហារូបករណ៍ ១០០% សម្រាប់និស្សិតនារីពូកែ ដែលមានរយៈពេល៥ឆ្នាំ ក្នុងការសិក្សានៅមហាវិទ្យាល័យល្បីក្នុងសហរដ្ឋអាមេរិក។ អំឡុងពេលសិក្សា ក្រៅពីមុខជំនាញដែលខ្លួនរៀន និស្សិតក៏អាចទទួលបានការអប់រំបន្ថែមទាក់ទងជាមួយការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការប្រឹក្សាយោលបល់ និងប្រាក់ឧបត្ថម្ភជាដើម ដើម្បីឱ្យនិស្សិតក្លាយជាសិស្សពូកែ និងភាពជាអ្នកដឹកនាំ នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ។

លក្ខខណ្ឌនៃការជ្រើសរើសគឺ ជានិស្សិតស្រីមានអាយុពី១៧ឆ្នាំ ដល់២០ឆ្នាំ, មានមហិច្ឆតាក្នុងភាពជាអ្នកដឹកនាំ និងជាសិស្សពូកែ (និទ្ទេស A ឬ B), បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យមុនខែមករា ឆ្នាំ២០២៥, ចាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅអាមេរិក, មានជំនាញភាសាអង់គ្លេសពូកែ, ជាអ្នកដឹកនាំក្នុងសាលរៀន ឬ សហគមន៍, និងអាចរស់នៅភ្នំពេញ១ម៉ោង ដើម្បីចូលថ្នាក់រៀន។

សូមជម្រាប់ថា SHE-CAN ក្រៅពីផ្តល់សម្រាប់និស្សិតកម្ពុជា ក៏មានផ្តល់ឱ្យប្រទេស Liberia និង Guatemala សម្រាប់និស្សិតដែលមានបំណងប្រាថ្នាចង់សិក្សានៅអាមេរិកផងដែរ។ សម្រាប់កម្ពុជា នឹងឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខ។ ចំពោះព័ត៌មានលម្អិត និងវិធីដាក់ពាក្យអាហារូបករណ៍ និស្សិតអាចចូលទៅកាន់ដំណភ្ជាប់នេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ ( https://link.moeys.gov.kh/applyscholar ) ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


