ព័ត៌មានអន្ដរជាតិ
ឆេះសាលារៀន ស្លាប់សិស្ស ១៧នាក់ ក្នុងប្រទេសកេនយ៉ា
តាមការចុះផ្សាយរបស់ BBC, ហេតុការណ៍អគ្គិភ័យដ៏រន្ធត់ឆាបឆេះសាលារៀន Hillside Endarasha Academy ក្នុងតំបន់ Nyeri នៃប្រទេសកេនយ៉ា នៅថ្ងៃសុក្រទី៦ខែកញ្ញាឆ្នាំ២០២៤ បានបណ្តាលឲ្យសិស្សចំនួន១៧នាក់ បាត់បង់ជីវិត និងច្រើននាក់ទៀតរបួស។

ភ្លាមៗ មូលហេតុបង្កជាអគ្គិភ័យ មិនទាន់ត្រូវបានគេដឹងច្បាស់ទេ ហើយក្រុមមន្ត្រីកំពុងបើកការស៊ើបអង្កេត ខណៈមានសេចក្តីរាយការណ៍ថា តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា គ្រោះអគ្គិភ័យឆេះសាលារៀននៅប្រទេសកេនយ៉ា មិនមែនជារឿងថ្មីឡើយ។ ជាក់ស្តែងក្នុងឆ្នាំ២០១៧ សិស្សចំនួន១០នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍លួចដុតវិទ្យាល័យMoi Girls ក្នុងរដ្ឋធានី ណៃរ៉ូប៊ី។
ក្រឡេកទៅមើលកាលពី២០ឆ្នាំមុន មានសិស្ស៦៧នាក់ ត្រូវបាត់បង់ជីវិតក្នុងការវាយប្រហារស្រដៀងគ្នានេះក្នុងតំបន់ Machakos ភាគអាគ្នេយ៍ទីក្រុងណៃរ៉ូប៊ី ហើយនោះគឺជាការវាយប្រហារលួចដុតសាលារៀនដែលសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសកេនយ៉ា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គ្រោះទឹកជំនន់កាចសាហាវ ប្រល័យជីវិតមនុស្ស ២២៨នាក់ នៅ កេនយ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


