Connect with us

កីឡា

មក​ស្គាល់​ជើងខ្លាំង​ឃីកបុកស៊ីង​ទម្ងន់​៧៧​គីឡូក្រាម​​៣​រូប​នៅសង្វៀន Glory

បានផុស

នៅ

សង្វៀន Glory ជាស្ថាប័នប្រដាល់ឃីកបុកសុីងកំពូលមួយក្នុងពិភពលោក​​​ត្រូវ​​បានបង្កើតឡើងតាំងពីឆ្នាំ២០១២ ​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​ទាំង​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី។ ស្ថាប័ន​នេះ​មាន​ប្រភេទ​ទម្ងន់​ជា​ច្រើន ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមណែនាំកីឡាករឆ្នើម៣រូបក្នុងប្រភេទទម្ងន់៧៧គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡាករ Chico Kwasi

កីឡាករ Chico Kwasi កើតថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩៨ ជាអ្នកប្រដាល់ឃីកបុងសុីងអាជីព​កូនកាត់ហុល្លង់-ស៊ូរីណាម។ រូប​គេ​បាន​ចូលរួមជាមួយសង្វៀន Glory កាលពីដើមឆ្នាំ២០២៣ ប៉ុន្តែរូបគេមានសមត្ថភាពអាចគ្រងជាមួយម្ចាស់​ Glory Welterweight ក្រោយយកឈ្នះកីឡាករហុល្លង់ Jay Overmeer កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

មុនផ្លាស់មក សង្វៀន Glory កីឡាករ Chico Kwasi ធ្លាប់ប្រកួតនៅសង្វៀន King of Kings, Mega Fight Arena និង Dynamite Fighting Show ហើយធ្លាប់គ្រងខ្សែក្រវាត់ KOK Welterweight Championship, KOK Germany Grand Prix Welterweight Grand Prix Winner, MFA Welterweight Championship ។ នៅថ្ងៃទី១២ ខែតុលា ខាងមុខ​ Kwasi នឹងត្រៀមប្រកួតការពារខ្សែក្រវាត់របស់ខ្លួនលើកដំបូង​ទល់​នឹង​កីឡាករជើងខ្លាំងកូនកាត់ម៉ារ៉ុក-ហុល្លង់ Tyjani Beztati។

២. កីឡាករ Tyjani Beztati

កីឡាករ Tyjani Beztati ជាជើងខ្លាំងក្នុងប្រភេទម្ងន់៧០គីឡូក្រាម ប៉ុន្តែឥឡូវនេះរូបគេបាន​ឡើង​ទម្ងន់ ដើម្បី​ប្រកួតក្នុងប្រភេទម្ងន់៧៧គីឡូក្រាមវិញ។ រូប​គេ​ត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់ Glory Welterweight ពី​កីឡាករ Chico Kwasi ដែលជាម្ចាស់ខ្សែក្រវាត់។ កីឡាករ Beztati បានចូលរួមជាមួយនៅសង្វៀន Glory កាល​ពី​ឆ្នាំ២០១៦។

Tyjani Beztati បានឈ្នះខ្សែក្រវាត់ Glory Lightweight ក្រោយយកឈ្នះកីឡាករអាមេរិក Elvis Gashi កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១​។ រយៈពេល៣ឆ្នាំចុងក្រោយ រូប​គេ​បាន​ឡើងការពារខ្សែក្រវាត់ជោគជ័យបាន៥លើក​ដែល​មិន​ទាន់​មាន​កីឡាករណាអាចដណ្ដើមខ្សែក្រវាត់ពីរូបគេបានឡើយ។

៣. កីឡាករ Teodor Hristov

កីឡាករ Teodor Hristov ជាអ្នកប្រដាល់ឃីកបុកសុីងប៊ុលហ្គារីវ័យក្មេង នៅសង្វៀន Glory។ ស្ថិតក្នុងវ័យ២៣ឆ្នាំ Hristov ប្រកួតឃីកបុកសុីងលក្ខណៈអាជីព​ចំនួន២១លើក ក្នុង​ឈ្នះ១៧លើក និង​ចាញ់៤លើក។ រូប​គេ​ទើបតែ​ចូល​រួម​សង្វៀន Glory កាលពីឆ្នាំ២០២៣ និង​មិនទាន់មាន​ឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់​ឡើយ​ ប៉ុន្តែរូបគេមានកំណត់ត្រាល្អ បន្ទាប់ពីប្រកួត៣លើកនៅសង្វៀន Glory ឈ្នះទាំង៣លើក។

កីឡាករ Teodor Hristov ធ្លាប់ឈ្នះខ្សែក្រវាត់ជាច្រើនតាំងពីកម្រិតយុវជនរហូតដល់កម្រិតអាជីព មុនពេលផ្លាស់មក សង្វៀន Glory។ ការប្រកួតឃីកបុកសុីង​អាជីព រូប​គេ​​​ធ្លាប់​បាន​ឈ្នះខ្សែក្រវាត់ Castle Gladiators Welterweight​,​ WKF Intercontinental​ Welterweight និង Mix Fight Welterweight។

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៩ នាទីutes មុន

Man United សម្លឹងឃើញខ្សែប្រយុទ្ធ ២ រូបផ្សេង ក្រោយ Viktor Gyokeres បដិសេធសំណើផ្ទេរ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ចេះហាមាត់ទៅរួច! ទេសចរខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ថៃ សុំឲ្យគោរពច្បាប់ថៃ

ព័ត៌មានជាតិ១៤ នាទីutes មុន

អតីតមន្ត្រីរាជការស៊ីវិល រំភើបរីករាយដែលសម្តេច​តេជោ កែសម្រួលឲ្យពួកគាត់បានជ្រកក្រោមសមាគមអតីតយុទ្ធជនតែមួយ

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ទីរពេទ្យគន្ធបុប្ផា ក្រើនរំលឹកឪពុកម្តាយការពារកូនៗពីជំងឺគ្រុនឈាម ខណៈរយៈពេល៦ខែ កុមារកើតជំងឺនេះកើនឡើងជាង២ ០០០ ករណី

សន្តិសុខសង្គម១៩ នាទីutes មុន

សមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មេីសនេសាទ និងលែងកូនត្រីជិត ១០០ គីឡូចូលក្នុងបឹងធម្មជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

កីឡា៧ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម