ព័ត៌មានអន្ដរជាតិ
អាមេរិកមើលឃើញ«ភាពអាសន្នខ្លាំង» ដោយសារការផ្ទេរមីស៊ីលច្រើនពីអ៊ីរ៉ង់ទៅរុស្ស៊ី
សហរដ្ឋអាមេរិកបានកត់សម្គាល់ឃើញថា ការផ្ទេរមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ទៅរុស្ស៊ីកើនឡើងយ៉ាងខ្លាំងនៅក្នុងសង្គ្រាមអ៊ុយក្រែន បន្ទាប់ពីមានរបាយការណ៍ថា ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជាមួយនឹងការផ្ទេរអាវុធ។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែសីហាថា រុស្ស៊ីរំពឹងថានឹងបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយជិត Fath-360 រាប់រយគ្រាប់ពីប្រទេសអ៊ីរ៉ង់ ខណៈយោធារុស្ស៊ីរាប់សិបនាក់កំពុងត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងការប្រើប្រាស់អាវុធសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ចំណែកកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់ថា «មីស៊ីលរយៈចម្ងាយខ្លីឥឡូវនេះត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីដោយប្រទេសអ៊ីរ៉ង់»។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Sean Savett បាននិយាយថា៖«យើងបានព្រមានពីភាពជាដៃគូសន្តិសុខកាន់តែស៊ីជម្រៅរវាងរុស្ស៊ីនិងអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ខណៈរាល់ការផ្ទេរមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ទៅរុស្ស៊ីតំណាងឱ្យការកើនឡើងយ៉ាងខ្លាំងនៅក្នុងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលនឹងធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងថែមទៀត»។
ចំណែកមន្ត្រីអាមេរិកម្នាក់ទៀតបានប្រាប់រ៉យទ័រថា ពួកគេកំពុងឃ្លាំមើលការផ្ទេរមីស៊ីលពីអ៊ីរ៉ង់ទៅរុស្ស៊ីយ៉ាងដិតដល់។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរអាវុធដ៏មានសក្តានុពលនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកនិងដៃគូនានា រួមទាំងនៅអឺរ៉ុបបានព្រមានថា ការគាំទ្ររបស់អ៊ីរ៉ង់អាចជួបនឹងផលវិបាក។ស្របពេលបណ្តាប្រទេសលោកខាងលិចបានកំពុងឃ្លាំមើលទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់អ៊ីរ៉ង់និងរុស្ស៊ីក្នុងប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង។
ទោះយ៉ាងណា បេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃសុក្រថា«ជំហររបស់ទីក្រុងតេអេរ៉ង់លើជម្លោះអ៊ុយក្រែនគឺមិនផ្លាស់ប្តូរទេ»៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


