ព័ត៌មានអន្ដរជាតិ
ប្រទេសច្រើននៅអាហ្វ្រិករងគ្រោះទឹកជំនន់ ឯប្រទេសឡេសូតូជួបគ្រោះរាំងស្ងួតខ្លាំង
ទាំងប្រទេសស៊ូដង់ និងប្រទេសឆាដ បានរងគ្រោះដោយទឹកជំនន់ ខណៈដែលប្រទេសឡេសូតូ ជាប្រទេសមួយផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក ទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតទៅវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី១០ខែកញ្ញានេះ។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់សន្និសីតសារព័ត៌មានថា ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានព្រមានថាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បាននិងកំពុងប៉ះពាល់ដល់ប្រជាជនប្រហែលកន្លះលាននាក់នៅក្នុងរដ្ឋធានី Darfurខាងត្បូង នៅសមុទ្រក្រហម ទន្លេនីល និងភាគខាងជើងស៊ូដង់ចាប់តាំងពីចុងខែមិថុនា។
ទឹកជំនន់ដ៏ធ្ងន់ធ្ងរកំពុងធ្វើឱ្យស្ថានភាពវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ូដង់ ខណៈនៅក្នុងតំបន់ដែលប្រឈមនឹងគ្រោះទុរ្ភិក្ស រួមទាំងនៅ El Fasher រដ្ឋធានី Darfur ខាងជើង ដោយមនុស្សប្រហែល១២៤០០០ នាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង។
ជាមួយគ្នានេះ ទឹកជំនន់និងស្ថានភាពទឹកនៅទ្រឹងក៏កំពុងបង្កើនហានិភ័យនៃការរីករាលដាលនៃជំងឺអាសន្នរោគ ខណៈមានករណីសង្ស័យថា មានជំងឺអាសន្នរោគជិត២៩០០ករណីត្រូវបានរាយការណ៍ចាប់តាំងពីមានការចាប់ផ្តើមនៃការផ្ទុះឡើងកាលពីពាក់កណ្តាលខែសីហា។
កាលពីសប្តាហ៍មុន អង្គការជំនួយមនុស្សធម៌បានផ្តល់អាហារ និងការព្យាបាលសង្គ្រោះអាយុជីវិតដើម្បីព្យាបាលកុមារចំនួន៦០០០នាក់ដែលរងគ្រោះដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នុងទីក្រុង Nyala ក្នុងភាគខាងត្បូង Darfur ។
នៅប្រទេសឆាដ អង្គការ OCHA បាននិយាយថា ទឹកជំនន់នៅតែបន្តកើតមាននៅទូទាំងប្រទេស។ យោងតាមអាជ្ញាធរ យ៉ាងហោចណាស់មនុស្ស ៣៤០នាក់ត្រូវបានសម្លាប់ មនុស្សជិត១,៥លាននាក់កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ហើយផ្ទះជាង១៦ម៉ឺនខ្នងត្រូវបានបំផ្លាញ។
ទឹកជំនន់ក៏កំពុងប៉ះពាល់ដល់វិស័យកសិកម្មផងដែរ ហើយមនុស្សជិត៣,៤លាននាក់កំពុងប្រឈមនឹងការអត់ឃ្លានធ្ងន់ធ្ងរ ខណៈទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូកំពុងផ្តល់អាហារ និងអាហារូបត្ថម្ភ និងកំពុងប្រមូលមូលនិធិដើម្បីគាំទ្រដល់ការឆ្លើយតបទឹកជំនន់នៅក្នុងប្រទេសឆាដពី៥លានដុល្លារទៅ៨លានដុល្លារ។

ទន្ទឹមនឹងនេះ OCHA បានរាយការណ៍ថា ស្ថានភាពអសន្តិសុខស្បៀងនៅក្នុងប្រទេសឡេសូតូ នៅភាគខាងត្បូងទ្វីបអាហ្រ្វិកកំពុងកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រដែលបណ្តាលមកពីឥទ្ធិពល អែលនីញ៉ូ។ ជាមធ្យម ផលិតកម្មកសិកម្មនៅក្នុងប្រទេសបានថយចុះមួយភាគបី ហើយជិតមួយភាគបីនៃចំនួនប្រជាជន ឬ ៧០ម៉ឺននាក់ កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងនៅក្នុងប៉ុន្មានខែខាងមុខនេះ។
ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះ អ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិស្តីទីបានបែងចែកប្រាក់ចំនួន២លានដុល្លារជួយសម្រួលដល់បញ្ហាគ្រោះរាំងស្ងួតនេះ ស្របពេលជំនួយការអគ្គលេខាធិការ និងអ្នកសម្របសម្រួលវិបត្តិអាកាសធាតុ លោកស្រី Reena Ghelani ថ្មីៗនេះបានធ្វើទស្សនកិច្ចប្រទេសនេះដើម្បីវាយតម្លៃផលប៉ះពាល់នៃគ្រោះរាំងស្ងួត និងអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិបន្ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


