Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសាងសង់បង្ហើយ ផ្លូវ​ទុកចោលជាង ៤ ឆ្នាំ ចូល​ទៅវត្តស្អាងភ្នំ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅស្រុកស្អាង ខេត្តកណ្តាល បានសំដែងនូវក្តី​រីករាយ ខណះដែលអាជ្ញាធរចាប់ផ្តើមសាងសង់ផ្លូវចាក់ក្រាលបេតុង​ចូល​ទៅ​វត្ត​ស្អាង​ភ្នំ​ ដែលផ្លូវមួយខ្សែនេះបាន​ខកខានសាងសង់​បញ្ចប់​អស់រយះពេលជាង ៤ ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលបានប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី ១៥ ខែកញ្ញានេះថា ផ្លូវ ១ ខ្សែចូលទៅវត្តស្អាងភ្នំ បានធ្វើការសាងសង់ក្នុងអំឡុងឆ្នាំ២០២១ លុះពេលសាងសង់បានជិតរួចរាល់ក៏ផ្អាក ខណៈ​នៅសល់ប្រមាណជាង ១ គីឡូម៉ែត្រ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅក្នុងអំឡុងខែកញ្ញា អាជ្ញាធរបានសម្រេចបន្តសាងសង់ផ្លូវដែលនៅសល់ ដែល​​ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរមានក្តីរំភើបរីករាយរក​អ្វីប្រៀបផ្ទឹមពុំបានឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម