Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋវៀតណាម ស្លាប់ដោយសារឥទ្ធិពលព្យុះ យ៉ាកជី កើនដល់ជិត ៣០០នាក់

បានផុស

នៅ

ត្បិត​វៀតណាម​បាន​ធូរស្រាលបន្តិច​ពី​ឥទ្ធិពល​​ព្យុះទីហ្វុង យ៉ាកជី ក៏ដោយ ប៉ុន្តែបើយោងតាមតួលេខផ្លូវការគិតត្រឹមរសៀលថ្ងៃពុធទី១៨ខែកញ្ញា, មនុស្សស្លាប់ដោយសារ​ព្យុះ​ខ្លាំង​បំផុត​ដែល​វាយ​ប្រហារ​អាស៊ី​ក្នុង​ឆ្នាំ២០២៤មួយនេះ បានកើនដល់២៩៨នាក់ហើយ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម និយាយថា ក្រៅពីសម្លាប់មនុស្ស, ឥទ្ធិពលរបស់ព្យុះយ៉ាកជី ដែលបង្កជាគ្រោះទឹកជំនន់និងបំណាក់ដីជាបន្តបន្ទាប់ ក៏បណ្តាលឲ្យមនុស្សជិត ២ ០០០នាក់រងរបួសនិង ៣៥នាក់បាត់ខ្លួនផងដែរ។

លើសពីនេះ វិស័យឧស្សាហកម្មនៅក្នុងខេត្តភាគខាងជើងមួយចំនួនត្រូវរំខាន ផ្ទះចំនួន ២៣៥ ០០០ខ្នងត្រូវបំផ្លាញ ចំណែកស្រូវនិងដំណាំលើផ្ទៃដីជាង ៣០០ ០០០ហិកតា ត្រូវទឹកជន់លិច។

សូមជម្រាបថា វៀតណាម បញ្ចេញតួលេខនេះស្របពេលខ្លួនកំពុង ត្រៀមលក្ខណៈទប់ទល់ជាមួយព្យុះថ្មី ដែលនឹងវាយប្រហារនៅចុងសប្តាហ៍នេះ។

ព្យុះថ្មីនេះ ត្រូវគេព្យាករថា នឹងនាំមកជាមួយខ្យល់បក់កាចសាហាវ ភ្លៀវធ្លាក់ខ្លាំង គ្រោះទឹកជំនន់ និងបំណាក់ដី ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់តំបន់នៅតាមបណ្តោយឆ្នេរសមុទ្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្មេងៗ​៦លាន​នាក់​ កំពុងរង​គ្រោះ​ដោយសារ​ព្យុះ​ទីហ្វុង​យ៉ាកជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម