Connect with us

ព័ត៌មានជាតិ

កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ត្រៀមរួចរាល់សម្រាប់ជួយពលរដ្ឋនៅពេលគ្រោះទឹកជំនន់

បានផុស

នៅ

កម្លាំងកងទ័ពនៃកងពលតូចថ្មើរជើងលេខ៥១ ក្នុងខេត្តបន្ទាយមានជ័យ ត្រៀមរួចរាល់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ និងត្រួតពិនិត្យសម្ភារៈ មធ្យោបាយ ដើម្បីត្រៀមចុះជួយសង្គ្រោះឱ្យបានទាន់ពេលវេលាជូនពលរដ្ឋរងគ្រោះដោយគ្រោះមហន្ដរាយផ្សេងៗ កើតឡើងដោយយថាហេតុក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានផ្សព្វផ្សាយ និងដាក់បទបញ្ជាគ្រប់បណ្ដាអង្គភាពចំណុះកងពលទាំងអស់ត្រៀមកម្លាំងអន្តរាគមន៍នៅហ្នឹងកន្លែង ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជា ដើម្បីត្រៀមលក្ខណះចល័តអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា និងត្រៀមចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសប្រជាពលកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងការកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ច តបតាមបទបញ្ជារបស់កងពលដាក់ចុះ ក៏ដូចជាអនុវត្តតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម