ព័ត៌មានជាតិ
៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកោះកុងមានអ្នកទេសចរ ១ ម៉ឺន ៦ ពាន់នាក់ ទៅលេងកម្សាន្ត
ខេត្តកោះកុងបានទទួលភ្ញៀវទេសចរសរុប ១ ម៉ឺន ៦ ពាន់នាក់ ដែលមានចំណាប់អារម្មណ៍មកលេងកម្សាន្តនៅអំឡុងពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បើធៀបនឹងឆ្នាំទៅកើនបាន ៨ ពាន់នាក់ ប៉ុណ្ណោះ។

លោក សាគុណ ភក្តី ជាប្រធានការិយាល័យផ្សព្វផ្សាយព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ៤ តុលា នេះថា ទេសចរជាតិ ១៦,៣៣៦ នាក់ និងទេសចរបរទេស ៣៩៦ នាក់ បាននាំគ្នាមកលេងកម្សាន្តលំហែកាយនៅតាមរមណីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្ត ដោយកើន ៨,២៣៤ នាក់ ស្មើនឹង ៩៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
បើតាម លោក សាគុណ ភក្តី មូលហេតុដែលធ្វើឱ្យចំនួនទេសចរកើនតិចតួចយ៉ាងដូច្នេះ ក៏ព្រោះតែស្ថានភាពផ្លូវពីចំណុចផ្លូវបំបែកស្រែអំបិលមកកាន់តំបន់ឆ្នេរសមុទ្រជ្រោយស្វាយ និងកោះស្តេច មានភាពងាយស្រួល និងចំណាយរយៈពេលតិច។ រីឯអាកាសធាតុមានអំណោយផលល្អផងដែរ។

អំឡុងពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ អាជីវករ និងប្រតិបត្តិករទេសចរណ៍នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន មិនបានឡើងថ្លៃនោះទេ ដោយរក្សាតម្លៃដើមនៅដដែល និងមានការទទួលយកបានពីសំណាក់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។
កន្លងទៅថ្មីៗ នេះ លោក មឿន សារ៉េន អ្នកគ្រប់គ្រងភោជនីយដ្ឋានឆ្មាបាត់ និងលោក ឡាយ តាំ តំណាងរមណីយដ្ឋានឆ្នេរសុភមង្គល ថ្លែងថា ពួកគាត់មិនដំឡើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ ដោយរក្សាតម្លៃដដែល ព្រមទាំងមានការបញ្ចុះតម្លៃទៀតដល់អ្នកទេសចរដែលបានមកលេងកម្សាន្តនៅរមណីយដ្ឋាន។

៨ ខែ ឆ្នាំ ២០២៤ ខេត្តកោះកុង បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៤៧ ម៉ឺននាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ កើនឡើង ១៦ ម៉ឺននាក់។ ខេត្តកោះកុងមានតំបន់ទេសចរធម្មជាតិ និងកែច្នៃជាច្រើនដែលកំពុងមានសក្ដានុពលដ៏ទាក់ទាញ ខណៈផ្លូវជាតិលេខ ៤៨ ស្ថាបនារួចរាល់ហើយ គេរំពឹងថា កំណើនអ្នកទេសចរ នឹងកើនកាន់តែច្រើនបន្ថែមទៀត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


