កីឡា
២២ប្រទេសមកប្រកួតឃីកបុកស៊ីងអាស៊ី២០២៤ នៅកម្ពុជាចាប់ផ្តើមថ្ងៃស្អែក
ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៤ នឹងធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ទី១៣ ដែលមានច្រើនប្រភេទកីឡាឃីកបុកស៊ីង។
សម្រាប់ព្រឹត្តិការណ៍ប្រកួតឆ្នាំ២០២៤មានប្រភេទសង្វៀន (Ring Styles)គឺ Full Contact, Low Kick និង K1-Styles ខណៈសង្វៀនលើកក្តារកម្រាល (Tatami Stayles) មាន Points Fighting, Light Contact, Kick Light និង Musical Forms។ សម្រាប់ Musical Forms គឺជាប្រភេទប្រកួតសម្តែង។

តាមលក្ខន្តិកៈដែលបានចែងសរុបទាំងអស់មាន១១០វិញ្ញាសា ក្នុងនោះវិញ្ញាសាប្រយុទ្ធមានចំនួន១០២ និងវិញ្ញាសាសម្តែងមាន៨។ ការប្រកួតអាចនឹងមិនដំណើរការទាំង១១០វិញ្ញាសានោះទេ។ គ្រប់វិញ្ញាសាទាំងអស់ត្រូវតែមានអត្តពលិកចុះឈ្មោះចាប់ពី៣នាក់ឡើងទៅទើបអាចរៀបចំការប្រកួតបាន ប៉ុន្តែប្រសិនបើវិញ្ញាសាណាដែលមានអត្តពលិកចុះឈ្មោះតិចជាង៣នាក់គឺវិញ្ញាសានោះនឹងលុបចោល ហើយអត្តពលិកដែលចុះឈ្មោះអាចប្រកួតក្នុងវិញ្ញាសាដែលមានទម្ងន់ខ្ពស់ជាងដែលវិញ្ញាសាខ្លួនចុះឈ្មោះ។
តាមការឲ្យដឹងពីលោក ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះមានប្រទេសចំនួន២២មកពីទូទាំងអាស៊ីបានចុះឈ្មោះចូលរួមប្រកួត ក្នុងនោះមានកីឡាករ កីឡាការិនីជាង៤០០នាក់។ ការថ្លឹងទម្ងន់ត្រូវបានធ្វើរួចរាល់ហើយកាលពីល្ងាចថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤។ ចំណែកកីឡាករ កីឡាការិនីកម្ពុជាភាគច្រើនប្រកួតប្រភេទ K-1។
ប្រភេទកីឡាឃីកបុកស៊ីង និងវិញ្ញាសាចំនួន១១០វិញ្ញាសា
- ប្រភេទ Full Contact មាន១៩វិញ្ញាសា (បុរស១២វិញ្ញាសា និងនារី៧វិញ្ញាសា)
- ប្រភេទ Low Kick មាន១៩វិញ្ញាសា (បុរស១២វិញ្ញាសា និងនារី៧វិញ្ញាសា)
- ប្រភេទ K1 Style មាន១៩វិញ្ញាសា (បុរស១២វិញ្ញាសា និងនារី៧វិញ្ញាសា)
- ប្រភេទ Point Fighting មាន១៥វិញ្ញាសា (បុរស៩វិញ្ញាសា និងនារី៦វិញ្ញាសា)
- ប្រភេទ Light Contact មាន១៥វិញ្ញាសា (បុរស៩វិញ្ញាសា និងនារី៦វិញ្ញាសា)
- ប្រភេទ Kick Light មាន១៥វិញ្ញាសា (បុរស៩វិញ្ញាសា និងនារី៦វិញ្ញាសា)
- សម្តែង Creative Forms មាន៤វិញ្ញាសា (បុរស២វិញ្ញាសា និងនារី២វិញ្ញាសា)
- សម្តែង Musical Forms មាន៤វិញ្ញាសា (បុរស២វិញ្ញាសា និងនារី២វិញ្ញាសា)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


