ព័ត៌មានជាតិ
ខេត្តក្រចេះទទួលបានស្រូវពូជពីរាជរដ្ឋាភិបាលជាង ៦០ម៉ឺន ៥ពាន់គីឡូ ដើម្បីស្ដារផ្ទៃដីកសិកម្មឡើងវិញ
រដ្ឋបាលខេត្តក្រចេះ ទទួលបានអំណោយពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជា ៦០៥,៧០០គីឡូក្រាម ដើម្បីមានលទ្ធភាពស្ដារផ្ទៃដីកសិកម្មឡើងវិញនៅទូទាំងខេត្ត ក្រោយពេលទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គស្រកទៅវិញ។

គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ យោងតាមរបាយការណ៍ស្ថិតិប្រជាពលរដ្ឋ ផ្ទៃដីស្ដារឡើងវិញ និងតម្រូវការគ្រាប់ពូជស្រូវ ឆ្នាំ២០២៤ បានឲ្យដឹងថា ខេត្តក្រចេះមានស្រុក/ក្រុង ចំនួន ៥, ឃុំ/សង្កាត់ ចំនួន៣១, ភូមិចំនួន ១៥៧ភូមិ ស្មើនឹង ៦,១១៩គ្រួសារ មានផ្ទៃដីស្ដារឡើងវិញ សរុបចំនួន ៥,៨៧២ហិកតា និងមានតម្រូវការគ្រាប់ពូជស្រូវ OM 4551 ចំនួន ៦១១,៩០០គីឡូក្រាម ដោយក្នុង១គ្រួសារ ទទួលបាន ១០០គីឡូក្រាម។ ក្នុងនោះ ផ្ទៃដីកសិកម្មត្រូវស្ដារឡើងវិញរួមមាន៖

ស្រុកឆ្លូង មាន ៧ឃុំ ស្មើ ៣៦ភូមិ ស្មើនឹង ១,៣២៥គ្រួសារ ផ្ទៃដីស្ដារឡើងវិញមានចំនួន ១,២៤០ហិកតា និងតម្រូវការពូជស្រូវ ចំនួន ១៣២,៥០០គីឡូក្រាម ។
ក្រុងក្រចេះ មាន ៣សង្កាត់ ស្មើ ១០ភូមិ ស្មើនឹង ១៨៣គ្រួសារ ផ្ទៃដីស្ដារឡើងវិញមានចំនួន ១៩៤ហិកតា និងតម្រូវការពូជស្រូវ ១៨,៣០០គីឡូក្រាម ។
ស្រុកព្រែកប្រសព្វ មាន ៧ឃុំ ស្មើ ៤៩ភូមិ ស្មើនឹង ២,១២១គ្រួសារ ផ្ទៃដីស្ដារឡើងវិញ មានចំនួន ២,១៣១ហិកតា និងតម្រូវការពូជស្រូវ ចំនួន ២១២,១០០គីឡូក្រាម ។
ស្រុកសំបូរ មាន ៤ឃុំ ស្មើ ១៣ភូមិ ស្មើនឹង ៩២គ្រួសារ ផ្ទៃដីស្ដារឡើងវិញ មានចំនួន ១៧៩ហិកតា និងតម្រូវការពូជស្រូវ ចំនួន ៩,២០០គីឡូក្រាម ។
ស្រុកចិត្របុរី មាន ១០ឃុំ ស្មើ ៤៩ភូមិ ស្មើនឹង ២,៣៩៨គ្រួសារ ផ្ទៃដីស្ដារឡើងវិញ មានចំនួន ២,១២៨ហិកតា និងតម្រូវការពូជស្រូវ ចំនួន ២៣៩,៨០០គីឡូក្រាម។
គូសបញ្ជាក់ដែរថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានភាពទឹកទន្លេមេគង្គក្រចេះ បានហក់ឡើង ២១,៦៤ម៉ែត្រ ខណៈដែលកម្រិតកម្ពស់ទឹកទន្លេមេគង្គក្រចេះ ប្រកាសអាសន្ន ២២ម៉ែត្រ។ ដោយឡែក គិតត្រឹមព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ កម្ពស់ទឹកទន្លេមេគង្គក្រចេះ បានស្រកចុះមកនៅត្រឹមតែ ១៧.២០ម៉ែត្រប៉ុណ្ណោះ៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


