Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍លើកទឹកចិត្តស្ថាប័ន សហគ្រាសឌីជីថល ដាក់ពាក្យដណ្ដើមពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មីឌីជីថល និងស្ថាប័នពាក់ព័ន្ធនានា ដាក់ពាក្យស្នើសុំការប្រកួតប្រជែងដណ្ដើមពានរង្វាន់ឌីជីថលកម្ពុជា សម្រាប់ឆ្នាំ២០២៤ ដោយក្រសួងចាប់ផ្ដើមទទួលពាក្យរយៈពេល១ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ នឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda2024/

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ លោក​ សំ​ សិទ្ធិ​សេរី​ អគ្គនាយក​នៃអគ្គ​នាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ នៃក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ «គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ»។ បើតាមលោក សំ​ សិទ្ធិ​សេរី​ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិធំជាងគេផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥។

គោលបំណងនៃកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ត្រូវបានលោកអគ្គ​នាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ គូសបញ្ជាក់ថា ដើម្បីជំរុញការធ្វើបរិវត្តិកម្មឌីជីថលប្រកបដោយបរិយាបន្ន និងលើកកម្ពស់ការប្រើប្រាស់​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ និងនវានុវត្តន៍​ឌីជីថល​នៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិន។ ក្នុងនោះ គឺផ្ដល់ការទទួលស្គាល់ថ្នាក់ជាតិដល់ក្រសួងស្ថាប័នរដ្ឋ សហគ្រាស ដែលបានបង្កើតសមិទិ្ធផល ស្នាដៃច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថលនៅក្នុងប្រទេសកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល។

បន្ថែមពីនេះ គឺការលើកកម្ពស់ការយល់ដឹងវិស័យឌីជីថលក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល ដែលជាកត្តារួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងការផ្តល់ឱកាសឱ្យសាធារណជនអាចបង្ហាញនូវស្នាដៃ សមិទិ្ធផលជោគជ័យនានាអំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ ដើម្បីក្លាយជា​តំណាង​របស់​កម្ពុជា​ ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ថ្នាក់តំបន់ និងសកល។

រូបភាពឯកភាព៖ កម្មវិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៣ កន្លងទៅ

កម្មវិធីសម្រាប់ឆ្នាំ២០២៤ ដែលជាខួប១០ឆ្នាំនៃកម្មវិធីនេះ នឹងបែងចែកជា ៥ប្រភេទពានរង្វាន់ រួមមាន៖ ១) ស្ថាប័នល្អបំផុត ២) បច្ចេកវិទ្យាជំរុញការប្រើប្រាស់ល្អបំផុត ៣) មាតិកាឌីជីថលល្អបំផុត ៤) រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចឌីជីថល្អបំផុត និង៥) ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល។ បន្ថែមពីនេះ ក៏មានពានរង្វាន់ពិសេសមួយទៀត គឺពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាផងដែរ។ នេះតាមការលើកឡើងរបស់លោកអគ្គនាយក សំ សិទ្ធិ​សេរី​ ដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម