ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ ក្រុងព្យុងយ៉ាងទំនងបញ្ជូនទ័ពទៅអ៊ុយក្រែន ដើម្បីគាំទ្ររុស្ស៊ី
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី៨ខែតុលា កូរ៉េខាងជើងទំនងជាបញ្ជូនកងកម្លាំងរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើការគាំទ្រដល់រុស្ស៊ី ដែលនេះគឺជាសញ្ញាបង្ហាញអំពីការរឹតបន្តឹងកិច្ចសហប្រតិបត្តិការយោធារវាងសម្ព័ន្ធមិត្តទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

លោក Kim Yong-hyun រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាននិយាយថា៖ «រុស្ស៊ី និងកូរ៉េខាងជើង បានចុះកិច្ចព្រមព្រៀងទ្វេភាគីលើសម្ព័ន្ធភាពយោធា ហើយលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងបែបនេះគឺទំនងជាខ្ពស់»។
រដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន កាលពីខែមិថុនាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយ ដែលរួមមានការការពារគ្នាទៅវិញទៅមក ក្នុងព្រឹត្តិការណ៍សង្គ្រាមជាមួយប្រទេសណាមួយ។
រដ្ឋមន្ត្រីការរពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ទៀតថា របាយការណ៍ថ្មីៗស្តីពីការស្លាប់ និងរបួសរបស់ទាហានកូរ៉េខាងជើង នៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី នៅជិតទីក្រុង Donetsk ភាគខាងកើតអ៊ុយក្រែន ក៏ទំនងជាការពិតដែរ។
កាលពីសប្តាហ៍មុន កាសែត Kyiv Post បានរាយការណ៍ថា មន្ត្រីកូរ៉េខាងជើង ៦នាក់ត្រូវបានសម្លាប់ និង ៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន កាលពីថ្ងៃទី៣ខែតុលា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


