កីឡា
អបអរសាទរ! អត្តពលិកកម្ពុជា៦នាក់ឡើងដណ្តើមមេដាយមាសកីឡាឃីកបុកស៊ីងអាស៊ី
ឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ អត្តពលិកកម្ពុជាជាច្រើននាក់បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កម្ពុជាមានកីឡាករ កីឡាការិនីចំនួន៦រូបហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាសគឺកីឡាករ ព្រុំ សំណាង, កីឡាការិនី ឆា ចាន់ដេង, កីឡាការិនី ទូច ចាត់វត្តី, កីឡាករ ឈុង វិសាល, កីឡាការិនី ទួន ស្រីភីន និងកីឡាការិនី នៅ ស្រីពៅ។

ជាមួយគ្នានេះ ក៏មានកីឡាករ និងកីឡាការិនីមួយចំនួនទៀតបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវបន្តការប្រកួតទៀត។

ទោះបីជាយ៉ាងណា កីឡាករ កីឡាការិនីកម្ពុជាជាច្រើននាក់បានធ្លាក់ដោយអស់ឱកាសឡើងវគ្គបន្ត។

អត្តពលិកកម្ពុជាក្នុងវគ្គផ្តាច់ព្រ័ត្រ
- កីឡាករ ព្រុំ សំណាង vs អ៊ូបេគីស្ថាន/អ៉ីរ៉ាក់ វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៨៦គីឡូក្រាម
- កីឡាការិនី ឆា ចាន់ដេង vs Khati Solomi (ឥណ្ឌា) វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៤៨គីឡូក្រាម
- កីឡាការិនី ទូច ចាន់វត្តី vs Pieters Diandra Ariesta (ឥណ្ឌូណេស៊ី)/ Bagceri Charouk Atefeh (អ៉ីរ៉ង់) វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា KL -៥៥គីឡូក្រាម។
- កីឡាករ ឈុង វិសាល vs Nguyen Si Thang (វៀតណាម) / Bairmuratov Dinmukhamed (កាហ្សាស្ថាន) វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា FC -៥១គីឡូក្រាម
- កីឡាការិនី ទួន ស្រីភីន vs Alkharif Seham (គុយវែត) / Myllimengap Daniella Wanda (ឥណ្ឌា) វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៥៦គីឡូក្រាម
- កីឡាការិនី នៅ ស្រីពៅ vs Neelakandan Neena (ឥណ្ឌា) វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា LC -៥៥គីឡូក្រាម


អត្តពលិកកម្ពុជាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- កីឡាការិនី លី ស៊ុង vs Firdaus Nabilla Sakhina Putri (ឥណ្ឌូណេស៊ី) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា PF -៦០គីឡូក្រាម
- កីឡាករ ទេព យិនយ៉ាន vs Darkhan Polat វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LC -៦៩គីឡូក្រាម
- កីឡាករ វ៉ុន គីមចេង vs Tilekessov Nurassyl (កាហ្សាស្ថាន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LC-៥៧គីឡូក្រាម
- កីឡាករ សាំង សាមិត្ត Vs Afaneh Mohannad (ហ្សកដានី) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LC-៧៩គីឡូក្រាម
- កីឡាករ រី បូរាជ vs Omrani Javad (អ៉ីរ៉ង់) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា KL-៧៤គីឡូក្រាម
- កីឡាការិនី អេ យ៉ានុត Vs Nguye Thi Ngoc Ngan (វៀតណាម) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា FC-៥៦គីឡូក្រាម
- កីឡាករ ខាំ ក្លានាង Vs Pham Duy Anh (វៀតណាម) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៥១គីឡូក្រាម
- កីឡាករ សៃណី សៃណេត រង់ចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៥៤គីឡូក្រាម
- កីឡាករ សុខ រិទ្ធ vs Sultonov Olimjon (អ៊ូបេគីស្ថាន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LK-៥១គីឡូក្រាម
- កីឡាករ ឃួន ឡាំកូស៊ីន ជួបកីឡាករអ៉ីរ៉ាក់/កាហ្សាស្ថាន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LK -៥៧គីឡូក្រាម
- កីឡាករ ហ៊ុន ច័ន្ទរាជ vs Aldabergenov Adilet (កាហ្សាស្ថាន) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសា LK-៩១គីឡូក្រាម
- កីឡាករ សែន រ៉ាឌី vs Margulan Adaruly (កាហ្សាស្ថាន) វិញ្ញាសា FC-៧៥គីឡូក្រាម
- កីឡាករ ទូច ដេវីដ vs Satiyev Nursultan (កាហ្សាស្ថាន) វិញ្ញាសា KL-៦៣.៥គីឡូក្រាម
- កីឡាករ មឿន សុខហ៊ុច vs Ozdoyev Alikhan (កាហ្សាស្ថាន) វិញ្ញាសា K1-៦៧គីឡូក្រាម
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


