ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មលើវិស័យប្រេង និងគីមីឥន្ធនៈអ៊ីរ៉ង់ ក្រោយផ្លោងមីស៊ីលដាក់អ៊ីស្រាអែល
សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីសំដៅលើវិស័យប្រេង និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី១ខែតុលា ទៅលើអ៊ីស្រាអែល។ បន្ថែមពីនេះ អាមេរិកក៏កំពុងដាក់ទណ្ឌកម្មអង្គភាពចំនួន១៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ និងរារាំងនាវាចំនួន២៣គ្រឿងផងដែរ។

នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា៖ «យើងកំពុងប្រកាសទណ្ឌកម្មថ្មីយ៉ាងធំលើវិស័យប្រេង និងគីមីឥន្ធនៈរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីបដិសេធបន្ថែមលើរបបអ៊ីរ៉ង់ នូវធនធានដែលខ្លួនអាចប្រើប្រាស់ ដើម្បីផ្ដល់មូលនិធិដល់សកម្មភាពអស្ថិរភាពរបស់ខ្លួន។ យើងក៏កំពុងដាក់ទណ្ឌកម្មអង្គភាពចំនួន១៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់ និងរារាំងនាវាចំនួន២៣គ្រឿងផងដែរ»។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ថា សហរដ្ឋអាមេរិកកំពុងចាត់វិធានការដើម្បីបង្អាក់លំហូរនៃប្រាក់ចំណូលដែលអ៊ីរ៉ង់ប្រើប្រាស់ ដើម្បីផ្ដល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងគាំទ្រតំណាងភេរវកររបស់ខ្លួន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Blinken បានរៀបរាប់ថា៖ «បន្ទាប់ពីការវាយប្រហារថ្ងៃទី១ខែតុលា ដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងដាក់ផលវិបាកលើអ៊ីរ៉ង់ សម្រាប់សកម្មភាពរបស់ខ្លួន។ លំហូរនៃប្រាក់ចំណូលដែលរបបអ៊ីរ៉ង់ប្រើ ដើម្បីផ្ដល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងការអភិវឌ្ឍមីស៊ីលរបស់ខ្លួន គាំទ្រភ្នាក់ងារភេរវករ និងដៃគូ និងបន្តជម្លោះនៅទូទាំងមជ្ឈិមបូព៌ា»។
កាលពីថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបាញ់មីស៊ីលជិត ២០០គ្រាប់ទៅកាន់គោលដៅក្នុងប្រទេសអ៊ីស្រាអែល ហើយយោធាសហរដ្ឋអាមេរិកបានសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងការពារអ៊ីស្រាអែល ដើម្បីជួយការពារខ្លួនប្រឆាំងនឹងការវាយប្រហារនេះ។
នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក បានចូលរួមជាមួយអង្គភាពការពារដែនអាកាសរបស់អ៊ីស្រាអែល ក្នុងការបាញ់ស្ទាក់ចាប់មីស៊ីល ដែលបម្រុងបាញ់ចូលប្រទេសអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពណ៌នាការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ថាជា «កំហុសដ៏ធំ» ហើយបាននិយាយថា ទីក្រុងតេហេរ៉ង់ នឹងត្រូវរងការសងសឹកជាក់ជាមិនខាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


