ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចបង្កជាហិង្សា នគរបាលឃាត់ខ្លួនភាគីទាំងពីរយកមកសាកសួរ
យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានី បានឱ្យដឹងនៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ នេះថា កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនួន ០៦ នាក់ ក្រោយបង្កហិង្សា ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចរវាងរថយន្ត និងម៉ូតូ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង ២៣ និង ៣០ នាទី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចផ្លូវទន្លេសាប ភូមិ ០៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីហិង្សា ផ្តើមឡើងពីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បានរងការខូចខាតបន្តិចបន្តួច ដែលឈានដល់ការប្រើអំពើហិង្សានាំឲ្យភាគីខាងរថយន្តរងការបែកក្បាល និងភាគីខាងម៉ូតូរងរបួសបែកមាត់ និងពកក្បាល។
សមត្ថកិច្ចបានឱ្យដឹងបន្តថា ភាគីម៉ូតូឈ្មោះ ហ៊ីម អាល់ឡាវីន ភេទប្រុស អាយុ ៤១ ឆ្នាំ ស្នាក់នៅផ្លូវវិហារឥស្លាម ភូមិ ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរលក់សាច់គោ។ ចំណែកភាគីរថយន្តមានចំនួន ០៥ នាក់ ៖ ០១-ឈ្មោះ សុខ ធីតា ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ គ្មានរបួស។ ០២-ឈ្មោះ May Hoang Dai អាយុ ៣៤ ឆ្នាំ ជនជាតិវៀតណាម រងរបួសបែកក្បាល (អ្នកទេសចរ)។ ០៣-ឈ្មោះ Hai Hong Hung ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិវៀតណាម គ្មានរបួស (អ្នកទេសចរ)។ ០៤-ឈ្មោះ Ghuyan Ha ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិវៀតណាម គ្មានរបួស (អ្នកទេសចរ)។ ០៥-ឈ្មោះ Nguy En Thuc ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិវៀតណាម គ្មានរបួស (អ្នកទេសចរ)។ ពួកគេស្នាក់នៅផ្ទះលេខ ២៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយឡែកសម្ភារៈដកហូតរួមមាន ៖ ០១-រថយន្តម៉ាក TOYOTA PRUS ពណ៌ស ស៊េរីឆ្នាំ ២០០៩ ផ្លាកលេខ ភ្នំពេញ 2BY-0379 ចំនួន ០១ គ្រឿង។ ០២-ម៉ូតូម៉ាក EROX ពណ៌ប្រផេះ ស៊េរីឆ្នាំ ២០១៨ ផ្លាកលេខ ភ្នំពេញ 1HT-4412 ចំនួន ០១ គ្រឿង។
បច្ចុប្បន្នភាគីទាំងពីរចំនួន ០៦ នាក់ រួមទាំងមធ្យោបាយរថយន្ត និងម៉ូតូ ឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅផ្នែកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីស្រាវជ្រាវបន្ត៕
អត្ថបទ ៖ សុខា



-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន