ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលអ៊ីរ៉ង់ចូលរួមបុណ្យសពមេបញ្ជាការជាន់ខ្ពស់ស្លាប់ដោយសារអ៊ីស្រាអែល
ប្រទេសអ៊ីរ៉ង់បានប្រារព្ធពិធីបុណ្យសពមេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Abbas Nilforoushan ដែលត្រូវបានសម្លាប់ជាមួយមេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់កាលពីចុងខែមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន xinhua នៅថ្ងៃទី១៦ខែតុលានេះ។

ពិធីបុណ្យសពដែលប្រារព្ធឡើងនៅទីលាន Imam Hossein នៃទីក្រុង Tehran មានការចូលរួមដោយក្រុមគ្រួសាររបស់ Nilforoushan ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ប្រធានតុលាការ Gholamhossein Mohseni-Ejei មេបញ្ជាការ IRGC លោក Hossein Salami និងមេបញ្ជាការជាន់ខ្ពស់ IRGC Qudsani-Esmae រួមជាមួយមន្ត្រី និងមេបញ្ជាការយោធាជារូបច្រើនទៀត។
នៅម៉ោងប្រហែល៨និង២០នាទីព្រឹកម៉ោងក្នុងស្រុក ឮសាកសពរបស់ Nilforoushan ត្រូវបាននាំយកទៅកន្លែងតម្កល់និងត្រូវបានទទួលដោយប្រជាពលរដ្ឋជាមួយនឹងផ្កាជាច្រើន។ សាកសព លោក Nilforoushan នឹងត្រូវគេបញ្ចុះនៅស្រុក Isfahan នៅល្ងាចថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់។
អំឡុងពេលចូលរួមអ្នកចូលរួមបានគ្រវីទង់ជាតិអ៊ីរ៉ង់ ហេសបូឡា និងប៉ាឡេស្ទីន ហើយកាន់រូបភាពមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei, លោក Nasrallah, និងលោក Nilforoushan ខណៈស្រែកពាក្យស្លោកប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។
គួរបញ្ជាក់ថា លោក Nilforoushan អាយុ ៥៨ឆ្នាំត្រូវបានសម្លាប់នៅថ្ងៃទី២៧ខែកញ្ញាក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក Nasrallah នៅពេលដែលអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំលើទីស្នាក់ការកណ្តាលរបស់ Hezbollah នៅ Dahieh ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut។
ជាមួយគ្នានេះលោក Nasrallah រួមជាមួយមេដឹកនាំជាន់ខ្ពស់មួយចំនួននៃក្រុមហេសបូឡា ក៏ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារដែរ។ គួររម្លឹកថាលោកNilforoushan បានបម្រើការជាមេបញ្ជាការរងរបស់ IRGC សម្រាប់ប្រតិបត្តិការចាប់តាំងពីឆ្នាំ ២០១៩មកម្លេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន