ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក៖ តំបន់ហ្គាហ្សារងការខូចខាតប្រហែល២០ពាន់លានដុល្លារព្រោះសង្គ្រាម
លោក Ajay Banga ប្រធានធនាគារពិភពលោក បានប្រាប់កាលពីថ្ងៃទី១៥ខែតុលាថា សង្គ្រាមដែលផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា បង្កជាការខូចខាតចន្លោះពី ១៤ ទៅ ២០ពាន់លានដុល្លារ។

លោក Banga បានបញ្ជាក់ថា ធនាគារពិភពលោក បានផ្ដល់នូវជំនួយសង្គ្រោះចំនួន ៣០០លានដុល្លារទៅឲ្យតំបន់ហ្គាហ្សា ដែលទំហំទឹកប្រាក់នេះច្រើនជាងជំនួយធម្មតាដល់ទៅ៦ដង សម្រាប់អាជ្ញាធរប៉ាឡេស្ទីនចាត់ចែងដោះស្រាយវិបត្តិរបស់ពលរដ្ឋនៅទីនោះ។ យ៉ាងណា ទឹកប្រាក់នេះនៅតែមានទំហំតិចតួចបំផុត ហើយមិនអាចឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់តំបន់ហ្គាហ្សានោះទេ។
ប្រធានធនាគារពិភពលោក បានបន្ថែមថា ការរីករាលដាលនៃសង្គ្រាមតំបន់ហ្គាហ្សា អាចផ្ដល់ផលប៉ះពាល់ចំពោះសេដកិច្ចសកល ហើយលោកក៏បានអំពាវនាវឲ្យមានការបញ្ឈប់ការសម្លាប់ជនស៊ីវិលផងដែរ។
អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាវាយសងសឹកក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះ បានលួចវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ហើយសម្លាប់មនុស្សប្រមាណ ១ ២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ទៅតំបន់ហ្គាហ្សា។ ការវាយបករបស់អ៊ីស្រាអែល បានបណ្ដាលឲ្យពលរដ្ឋនៅហ្គាហ្សាស្លាប់ចំនួន ៤២ ០០០នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


