ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសអាយុ៧ឆ្នាំស្លាប់និង៦នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះផ្ទះនៅអង់គ្លេស
ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្ស៦នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងឆេះផ្ទះចំនួន៣ខ្នង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៧ខែតុលានេះ។

ក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅកាន់ Violet Close ក្នុងទីក្រុង Benwell រដ្ឋ Newcastle ប្រទេសអង់គ្លេសបន្ទាប់ពីមានហេតុការណ៍ផ្ទុះឆាបឆេះផ្ទះ៣ខ្នង បណ្ដាលឲ្យក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានពណ៌នាថា មានសំឡេងខ្លាំងនិងភ្លើងឆេះយ៉ាងសន្ឋោសន្ឋៅ បណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនបន្ទាប់មកបានចាកចេញពីផ្ទះរបស់ពួកគេ ហើយទៅមណ្ឌលសម្រាកដែលគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្តកាកបាទក្រហម។ មន្រ្តីលំនៅដ្ឋានបាននៅនឹងកន្លែង ដើម្បីគាំទ្រអ្នកស្រុក ដែលមួយចំនួនត្រូវបានផ្លាស់ប្តូរទៅស្នាក់នៅក្នុងសណ្ឋាគារបណ្តោះអាសន្ន។
គួរបញ្ចាក់ថា មានផ្ទះចំនួន៣ខ្នងត្រូវបានបំផ្លាញទាំងស្រុង និងរថយន្តជាច្រើនគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្រុមសង្គ្រោះបន្ទាន់បានពិពណ៌នាថាវាជា«ឧប្បត្តិហេតុទ្រង់ទ្រាយធំ»។ បន្ទាប់ពីមានការផ្ទុះនេះផ្លូវជាច្រើនត្រូវបានបិត និងជម្លៀសប្រជាជនចេញ ខណៈការស៊ើបអង្កេតកំពុងដំណើរការស្វែងរកមូលហេតុដែលបណ្ដាលឲ្យមានការផ្ទុះដ៏ខ្លាំងនេះ៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


