ព័ត៌មានជាតិ
អាជ្ញាធរបញ្ជាក់ ជុំវិញផ្លូវមួយខ្សែជាង ១០ គីឡូម៉ែត្រនៅស្រុកសំពៅលូន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ
ផ្លូវដីក្រហមមួយខ្សែដែលមានប្រវែងប្រមាណជាង ១០ គីឡូម៉ែត្រ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋពិសេសសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅសាលារៀន មានការពិបាកងក្នុងការធ្វើដំណើរដោយសារតែផ្លូវនេះជាប្រភេទដីស្អិតហើយបែកភក់ខ្លាំងក្រោយពេលមានភ្លៀងធ្លាក់។

បើតាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ផ្លូវនេះបែកចេញពីឃុំសិរីមានជ័យក្នុងទឹកដីស្រុកសំពៅលូន ដែលជាផ្លូវឆ្លងកាត់ចំណុចដូនសំ ស្រឡៅជ្រុំ ត្រាវជូរ និងភូមិអូរកាច់ ស្ថិតក្នុងឃុំជ្រៃសីមា សរុបនៃការខូចខាតមានប្រវែងជាង ១០ គីឡូម៉ែត្រ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ ផ្លូវនេះស្ថាបនាឡើងក្រោមការផ្ដួចផ្ដើមពីមន្ទីរអភិវឌ្ឍន៍ជនបទ។ ប៉ុន្តែក្រោយពីបានស្ថាបនាចេញជារូបរាង និងបានចាក់ក្រាលដីក្រហម ក៏រងការខូចខាតទៅវិញ។ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗគឺប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ពិសេសគឺការដឹកកសិផលនិងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្ស។


នៅព្រឹកថ្ងៃទី ១៨ ខែតុលានេះ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានឆ្លើយតបតាមរយៈទូរសព្ទថា តាមពិតគម្រោងផ្លូវនេះគឺរបស់អង្គការជាដៃគូដែលបានស្ថាបនាចេញជារូបរាងផ្លូវ ប៉ុន្តែគម្រោងក៏បានដាច់ទៅវិញដែលតម្រូវឲ្យធ្លាក់ទៅលើមូលនិធិឃុំជាអ្នកបន្ត។
បើទោះបីជាយ៉ាងនេះក្តី លោក វ៉ាន់ ថុល បានបញ្ជាក់ថា លោកក៏បានស្វះស្វែងរកដៃគូជំនួយ ដើម្បីបន្តស្ថាបនាឲ្យរួចរាល់ជាស្ថាពរ។ បើតាមលោក វ៉ាន់ ថុល ឥឡូវនេះរកបានហើយគម្រោងចាក់កៅស៊ូ ប៉ុន្តែដោយសារមានការយឺតយ៉ាវ ដូច្នេះនៅក្នុងអំឡុងខែមីនាឆ្នាំ ២០២៥ ក្រុមការងារនឹងជួសជុលក្រាលក្រួសក្រហមសិន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ហើយនៅចុងឆ្នាំ ២០២៥ គម្រោងក្រាលកៅស៊ូនឹងធ្វើឲ្យរួចរាល់មួយរយភាគរយ៕
អត្ថបទ : សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន